ភ្នំពេញ ៖ តារាសម្តែងភេទទី៣ កញ្ញានីតា បានជួបរឿងទុក្ខធំដើមឆ្នាំតែម្តង ដោយសារតែអ្នកមានគុណ របស់នាង បានលាចាកឆ្ងាយពីឋានលោកនេះ បន្ទាប់ពីឈឺធ្ងន់តែមួយរយៈប៉ុណ្ណោះ។ នីតា បានសម្រេចធ្វើពិធីខួបកំណើតឲ្យ ម្តាយកាលពីអំឡុងខែធ្នូ នាថ្ងៃទី១៩ ឆ្នាំ២០២១ មុននេះ។ ប៉ុន្តែពិតជាអនិច្ចាតែម្តង មិនគួរជាម្តាយនាងស្លា.ប់ ក្នុងសភាពលឿនបែបនេះសោះ។

ស្ទើរតែមិនជឿតែម្តងដោយសារ តែគេទើបតែឃើញ នីតា និងម្តាយញញឹមយ៉ាងរីករាយ ថ្ងៃខួបកំណើតម្តាយរូបនេះ។ គេពិតជាមិននឹកស្មានថា នីតា ដែលស្រឡាញ់ម្តាយស្មើជីវិត បែរជាប្រទះរឿងអកុសលបែបនេះសោះ ពិតជារឿងហួសចិត្ត។ យ៉ាងណានេះជាព្រហ្មលិខិត មនុស្សលោក មានរូបមានទុក្ខ ហើយជាការពិតមួយបានកើតឡើងទៅហើយយើង មានតែចូលរួមសោកស្តាយដែល នីតាអស់ម្តាយលែងបានគោរព តទៅទៀតសល់តែអនុស្សា។ សូមអំពាវនាវ ដល់មិត្តភក្តិ និងអ្នកស្គាល់នីតា ជួយដល់ការ បរិច្ចាគបច្ច័យមួយចំនួន ដែលនាងកំពុងខ្វះខាតលុយធ្វើបុណ្យ។

លោកអ៊ឹម ជីវ៉ា បានបង្ហោះសារនាល្ងាចថ្ងៃទី២ មករា ឆ្នាំ២០២២ មុននេះថា «ហ៊ឺ…Rip ម្តាយស្លា.ប់គ្មានលុយធ្វើបុណ្យ ពេលនេះ បានទទួលការឧបត្ថម្ភ ពីលោកជំទាវ ឆិន ស្រីនាង ឧបត្ថម្ភថវិការចំនួន 1000$ (មួយពាន់ដុលារ )តាមរយៈខ្ញុំបាទ អ៊ឹម ជីវ៉ា ដើម្បីទិញក្តាមឈូស ទិញសម្ភារៈ និងដើម្បីចាត់ចែងផ្សេងៗដល់សិល្បៈក្រីក្រ ។

អ្នកស្រី ចាន់ សារី គឺ ជាតារាសម្តែងភេទទី៣ កញ្ញា អាន់ធើ នីតា ដែលអ្នកស្រីមានជំងឺ លើសឈាម បេះដូង និងពុកឆ្អឹង ដែលអ្នកស្រីទទួលមរណៈភាព វេលាម៉ោង៤និង៣០នាទី ថ្ងៃទី ២ខែ មករា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៤ ឆ្នាំដោយរោគាពាធ ។ សពអ្នកស្រី ចាន់សារី តម្កល់ធ្វើបុណ្យនៅ ភមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមថ្លែងអំណរគុណដល់លោកជំទាវ ស្រីនាង ជានិច្ចជាកាលគឺលោកជំទាវ តែងតែជួយដល់ជនក្រីក្តខ្វះខាត និងសិល្បករក្រីក្រ ទឹកចិត្តដ៏ល្អប្រពៃរបស់លោកជំទាវ គឺជាមនោសញ្ចេតនា ជួយដល់ទាន់ពេលវេលា ក្នុងនាមជាខ្មែរដូចគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ »៕រក្សាសិទ្ធិដោយ ៖ ឧត្តម








