ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ែម សំអូន សម្រក់ទឹកភ្នែក នឹកកូនស្រី នៅឯនាយសមុទ្រ

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ តារាចម្រៀងលោក យ៉ែម សំអូន នៅមិនទាន់បានបំពេញបំណងប្រាថ្នា ជួបមុខកូនរបស់លោក ដែលរស់នៅឯនាយសមុទ្រនៅឡើយទេ ក្នុងពេលដែលលោក បានបង្ហូរទឹកភ្នែកពេលនឹកដល់កូនស្រីម្តងៗ។

លោក យ៉ែម សំអូន បានរស់នៅចាកឆ្ងាយពីកូនស្រីតែមួយរយៈលោក បន្ទាប់ពីបានសម្រេចចែកផ្លូវ ជាមួយនឹងអតីតភរិយា ដោយកូនស្រីរបស់លោក កំពុងរស់នៅជាម្តាយនៅឯក្រៅប្រទេស។
យ៉ាងណាជារឿយៗ នៅពេលដែលមានអារម្មណ៍នឹក និងចង់ជួបកូនស្រីម្តងៗ លោក យ៉ែម សំអូន តែងតែបង្ហូរទឹកភ្នែក ជាមួយនឹងក្តីរំពឹងថា ថ្ងៃណាមួយលោក នឹងបានជួបមុខកូនស្រីជាថ្មីម្តងទៀត។

មិនខុសលើកមុន លោក យ៉ែម សំអូន បានថ្លែងសារសោយសោក ជាមួយនឹងក្តីនឹករលឹកដល់កូន តាមបណ្តាញសង្គមហ្វេសប៊ុកថា ក្ដីប្រាថ្នា នឹងបំណងតែមួយគត់របស់ខ្ញុំ គឺចង់ជួបកូនស្រីរបស់ខ្ញុំ
សេចក្ដីបំណងតែមួយគត់របស់ខ្ញុំ សម្រាប់ឆ្នាំថ្មីនេះ គឺមិនសុំអ្វីច្រើនសម្រាប់ខ្ញុំ សុំត្រឹមមានគាត់ម្នាក់ គឺគ្រប់គ្រាន់ហើយ។

លោកបញ្ជាក់ថា អារម្មណ៍នឹកនៅពេលដែលសម្លឹងឃើញរូបភាពចាស់ បើទោះបីជាកូននៅមានភារកិច្ចរវល់ មិនសូវមានពេលគិត និងមិនខ្វល់ពីប៉ា ក៏ប៉ានៅតែញញឹម ព្រមទទួលយកវាដោយក្ដីពេញចិត្ត ហើយនៅតែតាមលួចមើលកូនពីក្រោយ ដោយក្ដីរំភើប សប្បាយចិត្តលាយជាមួយក្ដីបារម្ដផងដែរ។

លោកថា លើសពីជីវិតរបស់ខ្ញុំ សូមវត្ថុសក្តិសិទ្ធិ ជួយតាមថែរក្សាកែវភ្នែកមួយគូនេះ សម្រាប់ជីវិតចុងក្រោយខ្ញុំផង។
បើតាមលោក យ៉ែម សំអូន ថ្ងៃនេះក៏មិនខុសគ្នាពីសព្វមួយដងដែរ ដែលអារម្មណខ្ញុំបែបនេះ
គ្រាន់តែបើកភ្នែកភ្លាមទឹកភ្នែក ខ្ញុំក៏ហូចុះមកឯកឯងដោយមិនដឹងខ្លួន មានអារម្មណ៍ថារំភើប កម្សត់លាយលំគ្នា ហើយនឹកដល់ម្នាក់និងខ្លាំងមែនទែន។
កូនក្រមុំដ៏ល្អរបស់ប៉ាប៉ាអើយ ដឹងអត់ថាប៉ាប៉ានឹកកូនណាស់ កូនជាមោទនភាពនៃជីវិតប៉ាប៉ា អគុណដែលចូលមកក្នុងជីវិតប៉ា ជូនពរឲ្យកូនមានភាពជោគជ័យនៅក្នុងជីវិត។ កូនត្រូវចាំថាសម្បត្តិរបស់មនុស្ស ទោះបីជាយើងទន់ភ្លន់ តែមិនទន់ជ្រាយឡើយ ធ្វើជាមនុស្សល្អមិនចាំបាច់មានអ្នកណា ដាក់ពិន្ទុឬកោតសសើរឲ្យយើងនោះទេ ស្គាល់ពីតម្លៃកិត្តិយសរបស់ខ្លួនឯង គឺជារឿងត្រឹមត្រូវ បន្តដំណើជីវិតដ៏វែងឆ្ងាយ ជាមួយប៉ាប៉ាទៀត ណាកូនណាប៉ាប៉ានឹកកូនណាស់ Happy new year my only one princess៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>