ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូដា នីតា ប្រាថ្នាឆ្នាំថ្មី សូមឱ្យមនុស្សជិតកាយ កូន និងប្តី នៅតែយល់ចិត្ត

ភ្នំពេញ ៖ តារាសម្តែង និងចម្រៀង សូដា នីតា បានទទួលនូវភាពកក់ក្តៅមួយអន្លើ ដោយសារតែពេលនេះ បានប្តីវ័យក្មេង ចេះយល់ចិត្ត និងកូនប្រុសម្នាក់ជាកែវភ្នែក។ រឿងរ៉ាវឆ្នាំចាស់ បានផុតទៅ ហើយត្រឡប់មកវិញក្នុងឆ្នាំថ្មី២០២២នេះ។ ក្នុងពេលមហាជន ស្មឹងស្មាធ សុំពរជ័យឆ្នាំថ្មី សូដា នីតា មិនខុសពីគេឯងឡើយ នាងចង់បានសេចក្តីសុខ ក្នុងរង្វង់គ្រួសារ កូនប្រុសសុខភាពល្អ ហើយចំណងមិត្តភាពនាងនិងស្វាមី បន្តចេះយល់ចិត្តថ្លើមគ្នាបន្តទៅទៀត។

សូដា នីតា រៀងស្បើយចិត្តបន្តិចដោយសារតែ ពេលនេះ ភាពស្បើយពី រលកកូវីដ១៩ បានវិលត្រឡប់មក រកភាពប្រក្រតីឡើងវិញ ដោយបានទទួលការងារ ច្រៀងតាមពិធីផ្សេងៗទាំងមង្គលការ និងជប់លៀង។ អំឡុងឆ្នាំចាស់២០២១ កន្លងទៅ នីតា ហាក់ទទួលបានភាពស្មុគស្មាញខ្លះ ដោយបាតើប្រាក់ចំណូលទាំង នាងត្រូវការចាំបាច់បំផុត ក្នុងការចំណាយប្រចាំថ្ងៃ។ បើគិតឲ្យដល់ សូដា នីតា ជាបង្គោលគ្រួសារ មួយដែល បានរ៉ាប់រង មើលគ្រប់គ្រងសមាជិកក្នុងផ្ទះ ច្រើនគួរសម។ ម្ល៉ោះហើយរយៈពេលជាច្រើនឆ្នាំ មុនមានគ្រួសារ សូដា នីតា កម្រគិតរឿងស្នេហា ច្រើនជាងគិតរឿងជួយអ្នកផ្ទះឲ្យរស់ស្រួល។ កត្តាទាំងនេះហើយ ទើបអ្នកនាង មានស្វាមីក្នុងអាយុ មួយច្រើន ព្រោះតែទុកពេលជាមួយអ្នកផ្ទះស្ទើរតែភ្លេចជីវិតឯកជន។

សូដា នីតា បានបញ្ជាក់ថា រឿងរ៉ាវឆ្នាំចាស់ខ្លះ នៅមានស្មុគចិត្តដែរ តែអ្នកនាងនៅបន្តដោះស្រាយ អោយបានតាមនីតិវិធី ដែលមាន។ អ្វីដែលត្រូវធ្វើក្នុងឆ្នាំថ្មី គឺខំបំពេញការងារឲ្យល្អ មើលថែទាំកូនឲ្យផ្ចិតផ្ចង់។ រឿងស្នេហាជារឿងបន្ទាប់បន្សំ ហើយប្តីប្រពន្ឋនាង ក៍បោះជំហ៊ានទៅមុខតាមពេលវេលា ។ ជីវិតប្តីប្រពន្ឋ មិនអង្គុយតែល្អ ស្រឡាញ់គ្នារាល់ថ្ងៃនោះទេ។ សំខាន់ការយោគយល់ចេះ អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមកនោះទើបជួបសុខសាន្ត។ នាងនឹងបន្ត ថែរក្សាចំណងគ្រួសារនេះឲ្យ បានល្អបន្តទៀត ហើយសន្យាថា នឹងរកសេចក្តីសុខចូលផ្ទះឲ្យច្រើន ជាងការក្រេវក្រោធដាក់គ្នា៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>