ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្ដែងភេទទី៣ យ៉េយ៉េ ជីវិតប្រឡូកក្នុងផ្លូវសិល្បៈ ជួយរំដោះភាពលំបាក និងកម្សត់ របស់ខ្លួនខុសពីមុន

ភ្នំពេញ ៖ គ្រប់គ្នាដឹងហើយ តារាសម្តែងភេទទី៣ កញ្ញាយ៉េយ៉េ បានតស៊ូយ៉ាងខ្លាំងក្លាក្នុងវិថីសិល្បៈច្រើនឆ្នាំកន្លងមកហើយ, ពេលនេះ ការឈ្មុសឈ្មុលរបស់នាង បានលទ្ធផលត្រឡប់មកវិញ ដោយភាព ត្រចះត្រចង់នៅក្នុងវិស័យនេះដូចបំណង, ប៉ុន្តែ យ៉ាងណាមិញ យ៉េយ៉េ នៅតែនឹកឃើញពី ផលលំបាកដែលខ្លួនធ្លាប់ជួបប្រទះ ក្នុងហេតុការណ៍ជាច្រើន ប៉ះក្នុងការសម្តែង មិនថាយប់ឬថ្ងៃ។

យ៉េយ៉េ ដែលមានឈ្មោះពិតថា ឃ្លោក មករា ដែលមានហាងឆេងសម្តែង ហើយរុញច្រានអោយ ប្រែប្រួលជោគវាសនា ពីភាពលំបាកលំបិន ទៅជាប្រែក្លាយ សុខសាន្តស្អាតទាំងសម្ជស្ស និង ភាពឡូយឆាយ។ សូម្បីសាមីខ្លួន ក៍មិននឹកស្មានថា នាងអាចមានភ័ព្ទវាសនា ជាតារាមានឈ្មោះអ្វីនោះទេ។ បើងាកបកក្រោយ៥ឬ៦ឆ្នាំមុន ស្ទើរតែបោះបង់ ព្រោះគ្មានសញ្ញាណា អាចទៅរួចឡើយ។ ម្ល៉ោះហើយ ទើបនាងមានការ ស្រឡាញ់រាប់អានពី បងប្អូនក្នុងសិល្បៈ ហើយមិនចោលនាងនៅឯការនោះទេ រាល់ពេលមានកម្មវិធី។

យ៉េយ៉េ ដែលសាយសម្រស់ផូរផង់ ក្នុងយប់ថ្ងៃខួបកំណើត កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២២ បានលើកឡើងថា វិថីនៃសិល្បៈមិនអាចជោគជ័យក្នុង រង្វង់១ថ្ងៃ២ថ្ងៃ ឬ១ខែបានឡើយ គឺត្រូវជួបដោយ ការអត់ធ្មត់លះបង់ច្រើនណាស់។ មិនមែនថាចូលចិត្តសិល្បៈ មើលសភាពខាងក្រៅថាល្អ ប៉ុន្តែសភាពពិតមិនដូចនេះឡើយ។ រូបនាងជួបអស់ដើរសម្តែង ជិតឆ្ងាយយប់ថ្ងៃ តាមកម្មវិធីតាមហាង ក្លិបរាត្រី ។ មានថ្ងៃខ្លះមកផ្ទះយប់ជ្រៅ ជួបទាំងចោរ ដេញតាម រំខានចិត្តក៍មាន នេះហើយរសជាតិតស៊ូ។ ដូចនេះហើយ នាងចង់អោយប្អូនៗ ដែលស្រឡាញ់សិល្បៈ ត្រូវលះបង់ ពុះពារ ហើយបានល្បីត្រូវចេះការពារសិល្បៈវប្បធម៌យើង រួមគ្នាអោយតម្លៃលើកស្ទួយ។ តារាធាត់ទ្រលុក គួរអោយក្នាញ់នេះ បន្ថែមថា ខួបកំណើតនាង ឆ្នាំនេះ វ័យ២៩ឆ្នាំ ហើយសម្រេចរៀបចំដើម្បីលលើករាសី ។ម្យ៉ាងខកគម្រោង២ឆ្នាំទៅហើយ ក៍ងាកមករៀបចំឡើងវិញ ខណៈបរិយាកាសកូវីដស្ងប់។ នាងសូមអរគុណ ភ្ញៀវកិត្តិយស សិល្បករជាច្រើន ជួយអាណិតស្រឡាញ់នាងបានចូលរួម ដែលនេះជាទឹកចិត្តប្រពៃបំផុតចំពោះនាង និងក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>