ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ ចេក ជួបឧប្បទ្ទវហេតុ ក្រឡាប់កង់បី របួសបែកក្បាល

ភ្នំពេញ ៖ តារាកំប្លែងនាយ ចេក បានជួបឧប្បទ្ទវហេតុ ក្រឡាប់កង់បី ពេលកំពុងដឹកផ្លែឈើ ទៅលក់នៅគីរីរម្យ បណ្តាលឲ្យលោករងបួសក្បាល និងចៅ២នាក់ផ្សេងទៀត។ នេះបើយោងតាមការបង្ហោះតាមហ្វេសប៊ុក របស់នាយ ធុង នៅថ្ងៃនេះ។

ជាមួយនឹងរូបភាពបង្ហាញ ពីទិដ្ឋភាពនៃហេតុការណ៍ខាងលើ នាយ ធុង បានបង្ហោះសារថា ព្រះអើយជួយឪចេក បើកដឹកបន្លែផ្លែឈើ ទៅលក់នៅគីរីរម្យព្រឹកមិញ បណ្ដាលឱ្យក្រឡាប់ របួសបែកក្បាល រួមចៅពីរនាក់ទៀត សូមបងប្អូនសប្បុរសជន ជួយគាត់ផង ហេតុតែជីវភាព
ខ្វះខាត 012-70-43-72/081-72-21-44 ( ABA ) 003369667សូមបងប្អូនមេត្តា ជួយគាត់ផង និងសូមអរគុណទុកជាមុន។

នាយ ចេក គឺជាតារាកំប្លែងមួយរូប ក្នុងចំណោមតារាកំប្លែងមួយចំនួនទៀត ដែលកំពុងជួបបញ្ហាជីវភាពយ៉ាងខ្លាំង។
បើទោះបីជាតារារូបនេះ ត្រូវបានសមាគមសិល្បករ ឧបត្ថម្ភជាប្រចាំខែ យ៉ាងណាក្តី ប៉ុន្តែនាយ ចេក មិនបានដេកដួល តែទៅលើជំនួយតែមួយមុខនោះទេ ពោលលោកបានពុះពារ ដឹកផ្លែឈើទៅលក់នៅគីរីរម្យ ទាំងឈឺ និងជា។

ក្នុងបរិបទកូវីដ នាយ ចេក ក៏ដូចតារាជាច្រើនទៀត បានបាត់បង់ការងារសិល្បៈស្ទើរទាំងស្រុង ខណៈពេលមុខរបរលក់ផ្លែឈើ ក៏ស្ទើរតែប៉ះជើងផងដែរ។

កក្តាបានបង្ខំឲ្យនាយ ចេក សម្រេចប្រកាសលក់ផ្ទះ ដែលកំពុងរស់នៅសព្វថ្ងៃ ដើម្បីយកលុយដោះបំណុលធនាគារ ហើយសល់ប៉ុន្មាន នឹងយកទៅទិញដីធ្វើផ្ទះល្មមនៅ។
យ៉ាងណា ក្រោយពីមានការផ្សព្វផ្សាយ នូវហេតុការណ៍ខាងលើនេះ នាយ ចេក ក៏ទទួលបានការជួយ ឧបត្ថម្ភពីសប្បុរសជននានា និងមិត្តសិល្បករជាបន្តបន្ទាប់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>