ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូច ស្រីល័ក្ខ ជឿលើប្រព័ន្ធតុលាការ ផ្តល់ភាពយុត្តិធម៌ ក្នុងបណ្តឹងសិទ្ធិចិញ្ចឹមកូន

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ បណ្តឹងរវាងតារាចម្រៀងនាង ទូច ស្រីល័ក្ខ និងអតីតស្វាមី ពាក់ព័ន្ធការស្នើសុំសិទ្ធិយកកូនមកចិញ្ចឹមរៀងខ្លួននោះ នៅមិនទាន់ដាច់ស្រេចនៅឡើយទេ ខណៈពេលតារាស្រីរូបនេះ រំពឹងថា នាងនឹងទទួលបានភាពយុត្តិធម៌ ក្នុងការទាមទារសុំសិទ្ធិយកកូនប្រុសតែមួយ របស់នាង យកទៅចិញ្ចឹម ក្រោយការលេងលះ។

តាមរយៈសារ ដែលបានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា ខ្ញុំអរគុណបងប្អូនទាំងអស់គ្នា បានផ្តល់ការស្រឡាញ់ និងផ្តល់ការគាំទ្រ ហើយចេញជាសារលើកទឹកចិត្ត រហូតមកដល់សព្វថ្ងៃនេះ គ្រប់សកម្មភាពរបស់ខ្ញុំ នឹងការងារលក់ online នឹងការលំហាត់ប្រាណរបស់ខ្ញុំជាដើម។

នាងថា ខ្ញុំជឿកជាក់ថា ប្រព័ន្ធតុលាការ គាត់នឹងផ្តល់ភាពយុត្តិធម៌ចំពោះខ្ញុំ ជាស្រ្តីខ្មែររឿងក្តីដែលអតីតប្តីរបស់ខ្ញុំ ប្តឹងទាមទារយកកូនពីខ្ញុំ ដែលរូបខ្ញុំ ទទួលសម្ពាធយ៉ាងខ្លាំង ពីរូបគាត់រហូតមកដល់ថ្ងៃនេះ។ គេមានក្តីសុខ គេក៏ជាអ្នកចុះចេញ ពីផ្ទះទៅការជាមួយស្រីថ្មី ហើយអ្វីដែរសំខាន់ បើសុខហើយនៅឡើយទាមទារអីទៀត សំខាន់កូនរស់នៅ ជាមួយខ្ញុំតាំងពីកើត រហូតកូនមានស្នាមញញឹម និងរឹងមាំឆ្លាតខ្លាំងណាស់ អាហារកិច្ចកូន គឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង ថ្លៃសាលា 3000$ សម្រាប់មួយថឺម ទឹកដោះគោកូនសម្ភារៈ និងការចាយវាយទូទៅ គឺខ្ញុំបំពេញសម្រាប់កូនខ្ញុំគឺមិនឲ្យទាស់។ នាងបន្តថា សុំទោសទុក្ខបញ្ហា គឺគេជាអ្នកបង្កើតមកឲ្យខ្ញុំ រយៈពេល៣ឆ្នាំហើយ គឺបញ្ហានៅឡើយ មិនទាន់ចប់ គ្មានស្រីណាទ្រាំបានក្រៅយពីខ្ញុំទេ បើមិននិយាយខ្លះខ្លាចមនុស្សមួយចំនួនតូច គាត់យល់ច្រឡំ គិតអ្វីដែរមិនត្រឹមត្រូវ រាប់ការផុសរបស់ខ្ញុំ អរគុណមនុស្សម្នាក់ តែងតែនៅក្បែរខ្ញុំជានិច្ច និងផ្តល់ជាកម្លាំងចិត្ត។

ទូច ស្រីល័ក្ខ បន្ថែមថា រយៈពេលជាច្រើនឆ្នាំ ទទួលរងបញ្ហាជាច្រើន ក្នុងការលំបាកបានធ្វើឲ្យផ្លូវចិត្ត រងសម្ភាធក្នុងបញ្ហាជីវិតជាច្រើន តែឥឡូវឆ្នាំថ្មីនេះ ខ្ញុំសន្យាលថាមិនធ្វើឲ្យខ្លួនឯង បាត់បង់ខ្លួនឯងម្តងទៀតបានទេ។

នាងបញ្ជាក់ថា ខ្ញុំនឹងប្រើជីវិតដោយពោរពេញទៅដោយស្នាមញញឹម ប្រើពេលវេលាដ៏មានន័យសម្រាប់ខ្លួនឯង និងកូនប្រុស មួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ បួនឆ្នាំ វាពិបាកណាស់ក្នុងការប្រឹងប្រែង ដើម្បីជំនះទាំងសេដ្ឋកិច្ចដែរ ខ្ញុំប្រឹងសាងដោយបានជោគជ័យមួយផ្នែក យ៉ាងច្បាស់លាស់ មេម៉ាយមានអីមិនល្អ។

គួរបញ្ជាក់ថា អ្នកនាង ទូច ស្រី បានជួបរឿងរ៉ាវ នៃការបែកបាក់ស្វាមីសញ្ជាតិហូឡង់ លោក Morten Kvamman តាំងពីអំឡុងខែ សីហា ឆ្នាំ ២០១៩ ដោយទុកឲ្យនាងចិញ្ចឹមកូនប្រុសតែម្នាក់ឯង ដោយគ្មានការទំនុកបម្រុង ពីអតីតស្វាមីនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>