ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោភា និង ឆឹម សក្កដា ផ្លែផ្កាសំដីដាក់គ្នា ក្រោយសង្ស័យចំណងស្នេហ៍បាក់បែក

ភ្នំពេញ ៖ មហាជន ជាពិសេសអ្នកគាំទ្របាននិងកំពុងដាក់ការសង្ស័យថា ចំណងស្នេហ៍រវាងតារាចម្រៀងនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា បានឈានដល់ផ្លូវបំបែកហើយ ក្រោយឃើញអ្នកទាំងពីរលេងបង្ហាញរូបភាពស្និទ្ធស្នាលដូចមុន។

អ្វីដែលកាន់តែគួឲ្យសង្ស័យទៀតនោះ ពេជ្រ សោភា បានបញ្ចេញរូបភាពស្និទ្ធស្នាលជាមួយនឹងបុរសម្នាក់ ដែលមិនមែនជាលោក ឆឹម សក្កដា។
ក្រោយពីពេជ្រ សោភា បង្ហាញរូបភាពស្និតស្នាលបុរសថ្មីនោះមក គេក៏ឃើញទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានបង្ហោះសារប្លែកៗទំនងជាផ្លែផ្កាដាក់គ្នាទៅវិញទៅមក។

ជាក់ស្តែងការពីពេលថ្មីនេះ ពេជ្រ សោភា បានបង្ហោះរូបកាន់ដៃបុរសវ័យក្មេងមួយរូប ដោយអមជាមួយនឹងសារថា ប្រើពេលមើលគ្នាយ៉ាងយូរ មានសេចក្តីជំនឿលើកព្រះដូចគ្នា មិនមែនទើបស្គាល់គ្នា ពេលឈឺតែតែងអធិស្ឋានសុំពរព្រះ ព្រះបានរៀបចំផ្លូវឲ្យពួកយើងជួបគ្នា ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទបើបងមិនមែនកូនព្រះ ម៉ែអូនក៏មិនព្រមទទួលបងដែរទីបំផុតព្រះបានកាន់បង កាន់ដៃអូនអោយជួបគ្នា។

ដោយឡែកក្រោយ ពេជ្រ សោភា បង្ហោះសារខាងលើនេះ ឆឹម សក្កដា ក៏បានបញ្ចេញសារតាមហ្វេសប៊ុករបស់លោកវិញថា គេមិនស្រឡាញ់យើង យើងឆ្កួតតែឯង។

លោកបញ្ជាក់ថា ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើកមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់។
ត្រង់ចំណុច ពេជ្រ សោភា ក៏បានបង្ហោះវិញថា ភាពច្បាស់លាស់ ដែលមនុស្សស្រីគ្រប់រូបចង់បាន
(ប្រាប់ខ្ញុំបានទេមនុស្សស្រីទាំងអស់ច ង់បានភាពច្បាស់លាស់ទេ?)។

យ៉ាងណា រហូតមកទល់នាពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ស្នេហារវាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ពិតជាដល់ផ្លូវបំបែក ឬគ្រាន់តែជាការលឹងសើច។

ជាការកត់សម្គាល់ លោក ឆឹម សក្កដា និងតារាចម្រៀងនាង ពេជ្រ សោភា បានបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកយ៉ាងផ្អែមល្ហែម និងបើកចំហរដោយមិនលាក់លៀម។

ស្នេហារបស់ពួកគេក៏មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ការគិតគូពីការចូលរោងការផងដែរ។
ទោះជាយ៉ាងណា ប្រសិនបើដំណឹងពីការបាក់បែកស្នេហ៍ របស់អ្នកទាំងពីរ ជាការពិតមែននោះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រទាំងអស់ ពិតជាមានការសោកស្តាយ ខណៈពេលពួកពិតជាចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហាគ្នាដ៏ពិតប្រាដ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>