ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹម រដ្ឋា និងគូដណ្តឹង ជាឆ្នាំកំណត់ពេលវេលា រៀបការកើតទេ ក្រោយស្ងប់កូវីដ

ភ្នំពេញ ៖ អ្នកគាំទ្រជាច្រើន កំពុងតាមដានថា តារាម៉ូដែលរាងខ្ពស់ ទឹម រដ្ឋា អាចដឹកដៃគូស្នេហ៍ តាមចិត្តធ្លាប់ប្រកាស ចង់រៀបការតាមបំណងបានឬយ៉ាងណា។ នាងជាតារាលេចធ្លោម្នាក់ បើបានរៀបពិធីមែននោះ ច្បាស់ជាផ្អើលអ្នកសិល្បៈមិនខាន។ គេនៅតែជឿថា រដ្ឋា អាចលៃលក ពេលវេលា សំពះផ្ទឹមសមតាមបំណង ព្រោះរង់ចាំយូរមកហើយ។

ដោយសារវិបត្តិកូវីដ ផ្ទុះឡើងកាលពីរយៈច្រើនខែមុនបានធ្វើ អោយអ្វីៗផ្អិបចោលជាច្រើនគ្រប់ទម្រង់។ ពេលនេះស្ថានការកូវីដ១៩ បានស្ងប់ត្រឡប់មករកភាព ប្រក្រតីឡើងវិញហើយនាប្រទេសកម្ពុជា។ មានតារាសិល្បៈ ជាច្រើនបានរីកមុខមាត់ ហូរចូលការងារដូចមុន។ រីឯអ្នកមានគម្រោងរៀបមង្គលការ ក៏ចាប់ផ្តើមសម្លឹងមើលគន់គូរ រកពាលាជ័យដើម្បីដាក់ថ្ងៃកំណត់ចូលរោងតាមច្បាប់ឡើងវិញ។

យ៉ាងណាមិញ ទឹម រដ្ឋា ដែលសម្រេច ប្រគល់បេះដូង ឲ្យទៅកម្លោះមកពីបរទេស ក៏ធ្លាប់ខកចិត្តរឿងរៀបការ ឲ្យញាតិដឹងឭ ព្រោះថា ប៉ះទង្គិចដោយ ស្ថានភាពជំងឺ កូវីដ១៩នេះដែរ។ នាងបានរង់ចាំភាពស្បើយមួយនេះ យូរខែមកដែរ ទម្រាំតែឆ្លងដល់ដំណាក់កាលល្អ រដ្ឋាចាំឡើងចង់ស្កក។ យ៉ាងណាក្រោយ ស្ថានការល្អ មានហ្វេនៗ ជាច្រើន បានលើកឡើងថា ឆ្នាំ២០២២ ទឹម រដ្ឋា អាចដឹកដៃគូស្នេហ៍ ចូលរោងជ័យ អោយផ្អើលគេឯងបានទេ បើស្រុកទេសវិលមករកភាពល្អឡើងវិញ។ នាងរមែងតែនិយាយថា បើរៀបការទាល់តែ មេរោគកូវីដឈប់ចម្លង ដោយមិនចង់ប្រឈម និងបញ្ហា។ ប្រការនេះហើយរដ្ឋា ប្រហែលជានាងអាច លៃលកសមគួរហើយចំពោះ ឱកាសសំពះផ្ទឹមក្នុងឆ្នាំថ្មីនេះ។

អនាគតស្វាមីទឹម រដ្ឋា ជាអ្នកជំនួញផ្នែក អចលនទ្រព្យ ដ៍បុិនប្រសព្វ។ នាងកំពុងតែតាមដានរៀនជំនាញនេះពីស្វាមី ហើយក៍បានត្រៀមខ្លួនរួចហើយសម្រាប់ ការឈានជើងចូល មកវិស័យនេះជាមួយស្វាមី។ បានស្វាមីហំ ក៏ពិតមែនតែ រដ្ឋាតារារាងស្លីមរូបនេះ មិនបោះបង់សិល្បៈចោលនោះទេ ព្រោះជាកិច្ចការដែលស្រឡាញ់ និងតស៊ូច្រើនឆ្នាំមកហើយ។ ឆ្នាំថ្មីនេះ ទឹម រដ្ឋា អះអាងថា មានអ្វីប្លែកៗ ដែលនាងបានរៀបចំទុកជាស្រេច ចែកជូនដល់អ្នកគាំទ្រ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>