ភ្នំពេញ ៖ ចូលដល់ឆ្នាំថ្មី២០២២ភ្លាម តារាសម្តែងពហុជំនាញនាង ព្រះកាយ ច័ន្ទ បានប្រកាសចង់ផ្លាស់ប្តូរឥរិយាបថសម្តែងថ្មី ដើម្បីផ្តល់ចំណីចក្ខុថ្មីសម្រាប់ទស្សនិកជន និងអ្នកគាំទ្ររូប។
អ្វីដែលនាងចង់ផ្លាស់ប្តូរនោះគឺការប្តូរពីតួអង្គស្លូតបែបស្រគត់ស្រគុំ កម្សត់ស្រក់ទឹកភ្នែក មកជាតួអង្គបែបកាចឆ្នាស់វិញ។
ព្រះកាយ ច័ន្ទ បានលើកឡើងថា កន្លងទស្សនិកភាគច្រើនបានដឹងពីតួអង្គនាងជាតួស្លូតបូតស្រគត់ស្រគុំ តែសម្រាប់ឆ្នាំថ្មីនេះ នាងចង់ផ្លាស់ប្តូរមកសម្តែងជាតួអង្គកាច់ឆ្នាស់វិញម្តង។

នាងបញ្ជាក់ថា តាមគោលបំណងចង់សម្តែងជាអង្គកាចឆ្នាស់នេះនាងមានចង់ធ្វើជាមកហើយ ប៉ុន្តែមិនទាន់មានឱកាស។
នាងបន្ថែមថា ចូលឆ្នាំថ្មីនេះ ប្រសិនបើអ្នកដឹកនាំរឿងណាផ្តល់ឱកាសឲ្យនាងសម្តែង ជាតួអង្គកាចឆ្នាស់នោះ នាងនឹងទទួលយកដោយមិនស្ទាកស្ទើរ។
នាងសន្យាថា ប្រសិនបើនាងសម្តែងជាតួអង្គឆ្នាស់នោះ នាងនឹងខិតខំសម្តែងអោយសាកសម មិនអោយទស្សនិកជនខកបំណង សម្រាប់ស្ទីលសម្តែងថ្មីរបស់នាងឡើយ។

យ៉ាងណា បើតាម ព្រះកាយ ច័ន្ទ សម្រាប់តំណែងតួអង្គកាចឆ្នាស់នេះ នាងនឹងមិបខ្លាចការរិះគន់ និងការជេរពីទស្សនិកជនអ្នកទស្សនាឡើយ ព្រោះប្រសិនបើនាងសម្តែងតួឆ្នាស់ រហូតមានទស្សនិកជនជេរនោះមានន័យថា ការសម្តែងរបស់នាងគឺបានល្អ និងសម្តែងដល់តួបែបកាចឆ្នាស់នេះ។
គួរបញ្ជាក់ថា ព្រះកាយ ច័ន្ទ បានចាប់ប្រឡូកសិល្បៈតាំងពីររូប នាងមានវ័យប្រមាណ១០ឆ្នាំជាងមកម្លេះ តាមរយៈការដើរម៉ូត ពិធីការិនី រហូតមកវិវត្តន៍ជាអ្នកសម្តែង។
តារារូបនេះទើបតែបាត់បង់ឪពុជាទីស្រឡាញ់ ដែលធ្លាប់ដើរតាមនាង គ្រប់ទីកន្លែងកាលពីពេលថ្មីៗនេះ ប៉ុណ្ណោះ ដែលធ្វើឲ្យនាងស្លុតចិត្តយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ព្រះកាយ ច័ន្ទ បានខិតខំពង្រឹងខ្លួនឯងឲ្យមានភាពរឹងមាំឡើងវិញ ព្រោះនាងជាជំហរមួយសម្រាប់គ្រួសារទាំងពីរ ខណៈពេលដែលនាង ត្រូវសម្រេចក្តីបំណងចុងក្រោយ ឪពុករបស់នាង ដោយចង់ឃើញក្លឹបបង្ហាត់សិល្បៈរបស់នាងកាន់តែរឹងមាំ និងរីកចម្រើន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








