ភ្នំពេញ ៖ មួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញចំណងស្នេហ៍ជាប្តីប្រពន្ធរវាងលោក ថម មី និងតារាចម្រៀងនាង សួស វីហ្សា កាន់តែផ្អែមល្ហែម និងមានភាពរឹងមាំកាន់តែខ្លាំង។
ស្របពេលដែលចំណងដៃកូនស្រីលើកដំបូងរបស់ពួកគេ កាន់តែចម្រើនវ័យកាន់តែធំមួយពីថ្ងៃទៅមួយថ្ងៃនោះ ស្រាប់តែលោក ថម មី បានប្រកាសក្តែងៗថា លោកចង់បានកូនបន្ថែមទៀត នៅពេលអំឡុងឆ្នាំរោងចូលមកដល់។
នោះបញ្ជាក់ថា លោក ថម មី និង សួស វីហ្សា ទំនងជាបានឯកភាពកគ្នាថា នឹងសម្រេចយកកូនបន្ថែមទៀត នៅក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។
អ្វីដែលពិសេសទៀតនោះលោក ថម មី បានបង្ហាញបំណងចង់កូនភ្លោះសម្រាប់កូនរបស់ពួកលោកក្រោយនេះ។

តាមរយៈសំណេរដែលបានសសេរបង្ហោះតាមហ្វេសប៊ុក លោក ថម មី បានលើកឡើថា ក្តីសុខដែលមិនអាចកាត់ថ្លៃបាន គឺក្តីសុខគ្រួសារ សមុទ្រជាសាក្សីនៃក្តីស្នេហ៍យើងណាម៉ែមីអូន។
លោកបញ្ជាក់ថា លួងលោមឲ្យហើយ ឆ្នាំរោងសូមកូនភ្លោះហើយណា Sous Visa ថង សាម៉ូលីណា Sous Visa TSJ Brand Tommy។
បន្ថែមលើអ្វីដែលបានសសេរខាងលើនេះលោក ថម មី ក៏បានបង្ហោះនូវពាក្យផ្អែមល្ហែមដាក់ភរិយានាង សួស វីហ្សា មួយចំនួនទៀតថា តើពេលវេលាមានន័យបែបនេះមានប៉ុន្មានដងទៀត អង្គុយមើលថ្ងៃលិចជាមួយមនុស្សដែលយើងស្រឡាញ់នឹងរស់នៅជាមួយគ្នាអស់មួយជីវិតនោះ ។

I love You My Wife អរគុណដែលតាំងពីដើមដល់ឥឡូវអូនតែងតែ នៅក្បែរបងតស៊ូលំបាកហែលឆ្លងឧបសគ្គជាមួយបង រហូតដល់សព្វថ្ងៃនេះ។
ជាការកត់សម្គាល់ ក្រោយពេលចាប់ដៃគ្នាជាប្តីប្រពន្ធនោះមក តារាសម្តែងលោក ថម មី និងតារាច្រៀងនាង សួស វីហ្សា តែងតែបង្ហាញអោយមហាជនបានឃើញពីសេចក្តីសុខ និងសុភមង្គលដែលបាននឹងកំពុងតែកើតមាននៅក្នុងសង្គមគ្រួសាររស់ពួកគេ ជាមួយនឹងចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។
ទន្ទឹមនឹងការកសាងសុភមង្គលក្នុងរង្វង់គ្រួសារហើយនោះ ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះក៏បានចាប់ដៃគ្នាបង្កើតមុខរបររកស៊ីធំៗជាបន្តបន្ទាប់ផងដែរ ដោយក្នុងនោះអ្នកទាំងពីរបានបោះទុនរាប់ម៉ឺនសែនដុល្លារ។
ការងាកមមកចាប់អាជីពថ្មីនេះបានធ្វើអោយទាំងសួស វីហ្សា និងលោក ថម មី បានផ្អឹមការងារសិល្បះមួយរយៈសិន ដើម្បីយកពេលពង្រឹងមុខរបររកស៊ីរបស់ខ្លួន ឲ្យបានរឹងមាំជាមុនសិន។
យ៉ាងណា សម្រាប់ សួស វីហ្សា នៅតែបង្ហាញជំហរថា នាងនឹងមិនចោលសិល្បៈនៅពេលនេះឡើយ ព្រោះដោយសារសិល្បៈទើបធ្វើអោយនាងមានថ្ងៃនេះ។
ទោះជាយ៉ាងណា មហាជន ជាពិសេសប្រិយមិត្តគាំទ្របានសម្តែងការអបអរ និងជូនពរសម្រាប់អ្នកទាំងពីរឲ្យសម្រេចបានជោគជ័យ ចំពោះផែនការយកកូនបន្ថែមនេះនាពេលអនាគត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV












