ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក មាស សារ៉ាន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យដោយសារជំងឺធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោក មាស សារ៉ាន់ ដែលមានស្ទីលច្រៀងចម្រៀង បែបកំប្លែងៗ បានសង្រ្គោះបន្ទាន់ ដោយសារតែជំងឺ។ លោកបានកូនចៅ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ហើយពេលនេះ នៅតែបន្តតាមដាន មិនទាន់ធូរស្បើយនៅឡើយ។

តារាចម្រៀងនិងកំប្លែងជើងចាស់ល្បី ឈ្មោះលោកគ្រូ មាស សារ៉ាន់ បានធ្លាក់ខ្លួនឈឺ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯក ជនមួយកន្លែង។ នេះបើយោងតាមការបញ្ជាក់ នៅលើផេកសិល្បករកម្ពុជា។ បើយោងតាមការបង្ហោះ នៅលើផេកសិល្បករកម្ពុជាដដែលនេះ បានរៀបរាប់ឲ្យដឹងដូច្នេះថា អាណិតគា ត់ណាស់លោកគ្រូ មាស សារ៉ាន់ គាត់ជាតារាចម្រៀងជើងចាស់។ សូមជួយគាត់ផង តារាចម្រៀងកំប្លែង លោក មាស សារ៉ាន់ មានអាយុ៦៨ឆ្នាំ គាត់មានជំងឺតម្រងនោម និងរលាកខ្នែងពោះវៀន មុននេះបន្តិចត្រូវបានប្រភពបង្ហើបមកថាពេលនេះ លោកគ្រូបានធ្លាក់ខ្លួនឈឺត្រូវចូលស ង្គ្រោះនៅមន្ទីរពេទ្យ ខណ:កំពុងខ្វះខាតលទ្ធភាពព្យាបាលផងដែរ។

ប្រភពបានបន្តថា ដោយសារបញ្ហាជំងឺខាងលើ ទើបក្រុមគ្រូពេទ្យតម្រូវឲ្យគាត់វះកាត់។ គាត់វះកាត់នៅមន្ទីរពេទ្យសំពៅមាស តែឥឡូវគាត់អត់មានលទ្ធភាពទេ សូមប្អូនជួយគាត់ផង នេះបើតាមការបញ្ជាក់ពីលោក មាស សារិទ្ធ ដែលជាកូនបង្កើតរបស់លោកគ្រូ មាស សារ៉ាន់ ឆាតមក។ ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ គេឃើញមានមហាជន និងអ្នកគាំទ្រជាច្រើន បានបង្ហាញការអាណិតអាសូរ និងបានផ្ញើសារជូនពរឲ្យតារាចម្រៀង និងកំប្លែងជើងចាស់លោកគ្រូ មាស សារ៉ាន់ ឆាប់ជាសះស្បើយពីជំងឺផងដែរ។

លោក មាស សារ៉ាន់ រមែងច្រៀងចាប់ដៃគូ ជាមួយ អ្នកស្រី ហែម សុវណ្ណ ហើយមានការគាំទ្រច្រើនណាស់ តាមសម័យកាល។ ដៃគូល្អនេះ ត្រូវបានទស្សនិកជន យល់ច្រឡំថា លោកទាំង២ ជាប្តីប្រពន្ឋគ្នា ។ ប៉ុន្តែមិនមាននោះទេ គ្រាន់តែការសម្តែង និងមានគ្រួសាររៀងៗខ្លួន ដោយអ្នកស្រី ហែម សុវណ្ណ មានស្វាមីជាគ្រូភ្លេង គឺលោកគ្រូបា។ យើងមានតែបែរបន់ឲ្យ លោកពូ មាស សារ៉ាន់ឆ្លងផុតជំងឺលំបាកនេះ ត្រឡប់មកវិញ ដូចដើមផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>