ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងមុខដូចកូនកាត់ឥណ្ឌានាង ប៊ីរីយ៉ា បានវិលមករកការសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីខនខានអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការវិលមកការសម្តែថជាថ្មីនេះ ប៊ី រីយ៉ា នឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងបទចម្រៀងថ្មីមួយ របស់កំពូលតារាចម្រៀងនាង ឱក សុគន្ធកញ្ញា នៅក្នុងផលិតកម្មហង្សមាស។

ជាមួយនឹងរូបភាពបង្ហាញពីទិដ្ឋភាពនៃការសម្តែង ប៊ីរីយ៉ា បានភ្ជាប់សារខ្លីមួយថា ឆ្នាំថ្មី 2022 ប្រឡូកថត MV ថ្មី ខាតថតយូរពេលត្រលប់មកថតវិញដូចប្លែកៗ បទចម្រៀង មានក្តីសុខហើយមែនទេ។
តាមរយះសារខាងលើនេះ មានន័យថា ប៊ីរីយ៉ា ទំនងជាអាចនឹងសម្លឹងមើលការសម្តែថជាថ្មីឡើងវិញ បន្ទាប់ពីនាងបានដើរចេញមួយរយះ ដោយសារជាប់ដៃរកស៊ី និងមើលថែគ្រួសារ។
យ៉ាងណាការវិលមករកអាជីពសម្តែងជាថ្មីរបស់ ប៊ីរីយ៉ា នាពេលនេះ ក៏មានមហាជនមួយចំនួនសង្ស័យថា មុខជំនាញរបស់នាងអាចបរាជ័យ ទើបនាងវិលមកសិល្បៈវិញនាពេលនេះ។

ក្រោយកសាងគ្រួសារ និងទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់មកនោះ ប៊ីរីយ៉ា បានឃ្លាតឆ្ងាយពីសិល្បៈស្ទើរទាំងស្រុង ដោយនាងកំពុងជាប់ដៃក្នុងមុខរបរផ្ទាល់ខ្លួន និងភារកិច្ចមើលថែគ្រួសារ។
ប៉ុន្តែមានការលើកឡើងថា មុខរបររបស់នាងហាក់មិនកាក់កប ពោលអាចខាតបង់បង់ច្រើន ដោយសារការញាំញីនៃជំងឺកូវីដ១៩ ទើបធ្វើអោយតារារូបនេះ សម្រេចវិលមករកការសម្តែងជាថ្មីឡើងវិញ ខណៈពេលកូនស្រីរបស់នាងក៏កាន់តែធំធាត់ហើយនោះ។

ទោះជាយ៉ាងណា ការវិលមករកការសម្តែងជាថ្មីឡើងវិញពី ប៊ីរីយ៉ា នាពេលនេះក៏ត្រូវបានមហាជន ជាពិសេសប្រិយមិត្តធ្លាប់គាំទ្រ រូបនាងបានសម្តែងការអបអរសាទរ និងចង់ឃើញវត្តមាននាងសម្តែងក្នុងខ្សែភាពយន្តថ្មីៗបន្ថែមទៀត ក្រោយពីតារារូបនេះ បានបង្ហាញវត្តសម្តែងចុងក្រោយតាមរយៈរឿង រសជាតិអ្នកមាន វគ្ក១ ដែលទើបតែចាក់បញ្ចប់ កាលពីពេលកន្លងទៅនេះ នៅស្ថានីយទូរទស្សន៍PNN៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











