ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការមកសម្តែង របស់តារាចម្រៀងដ៏ល្បីល្បាញ របស់ប្រទេសអ៊ីតាលី Andrea Borcelli នាខែមេសាខាងមុខ នឹងទាក់ទាញទេសចរអន្តរជាតិ

ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាល់ Andrea Borcelli គ្រោងនឹងមកសម្តែងតន្រ្តីនៅខេត្តសៀមរារាបអង្គរ នៅអំទ្បុងខែមេសា ឆ្នាំ២០២២ ខាងមុខ។ នេះជាការរួមចំណែកយ៉ាងសំខាន់ ដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសម កកាន់ប្រទេសកម្ពុជា។ នេះបើតាមការថ្លែងឲ្យដឹងពីឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។

ឯកឧត្តម សុខ សុក្រឹត្យា បានឲ្យដឹងថា កាលពីថ្មីៗនេះ ឯកឧត្តមបានទៅសិក្សាឈ្វេងយល់ អំពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តភូកេតប្រទេសថៃ ហើយក៏មានឱកាសជួបពិភាក្សាការងារ ជាមួយក្រុមវង់តន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Borcelli។

ឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា ដើម្បីផ្សព្វផ្សាយនិងជាគោលដៅអូសទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ឯកឧត្តមក៏បានស្នើ និងអញ្ជើញក្រុមតន្ត្រីដ៏ល្បីល្បាញលើសកលលោកមួយនេះ មកសម្តែងនៅខេត្តសៀមរាបនៅខែមេសាខាងមុខ ហើយក៏ទទួលបាននូវការយល់ព្រម ពីអ្នកដឹកនាំវង់តន្ត្រីដ៏ល្បីនេះផងដែរ។

ឯកឧត្តមសុខ សុក្រឹត្យា ចាត់ទុកការប្រគំតន្ត្រីរបស់ក្រុមតន្ត្រី Adrea Borcelli នៅខេត្តសៀមរាប នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ខ្នាតអន្តរជាតិដ៏ធំ ដែលមិនធ្លាប់មាន នាពេលកន្លងទៅសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមថា នេះក៏ជាជោគជ័យមួយក្នុង ប្រវត្តិសាស្ត្រកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នោះ ក៏ជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ទ្បើងវិញ នៅក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ឯកឧត្តមរំពឹងថា ផ្តើមចេញពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជានឹងទទួលបានមកវិញនូវភ្ញៀវទេសចរ អន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុន ប្រកបដោយសក្តានុពល នៅជុំវិញពិភពលោកមកស្គាល់ និងស្វែងយល់ការពិតជាក់ស្តែងបន្ថែមទៀត អំពីសក្តាវិនិយោគនៅប្រទេសកម្ពុជា។
ទន្ទឹមនោះព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយ អំពីកម្ពុជា ជាគោលដៅសុវត្ថិភាព សុខសន្តិភាព ដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន និងជាផ្នែកមួយក្នុងការរៀបចំកំណែទម្រង់ស៊ីជម្ រៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។

ឯកឧត្តមសុខ សុក្រឹត្យា បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ និងអ្វីជាលទ្ធផលវិជ្ជមាន ដែលទទួលបានពីព្រឹត្តិការណ៍ នៃការប្រគំតន្ត្រីខ្នាតអន្តរជាតិខាងលើនេះ យើងនឹងមានលទ្ធភាពនាំមកនូវព្រឹត្តិការណ៍ធំៗ ខ្នាតអន្តរជាតិដូចគ្នានេះ ឬក៏ធំជាងនេះ មកកម្ពុជាជាបន្តបន្ទាប់ទៀត។ ឯកឧត្តមកបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៌នេះ មោទនភាពជាតិខ្មែរ កម្ពុជាជាប្រទេសអច្ឆរិយ និងមានប្រវត្តិដ៏ល្បីល្បាញ និងយូរលង់មកហើយនោះ នឹងត្រូវគេស្គាល់ក្នុងក្របខ័ណ្ឌពិភពលោកមួយកម្រិតទៀត ហើយអ្វីដែលសំខាន់នោះ អន្តរជាតិ នឹងបានស្គាល់កម្ពុជាជាប្រទេសប្រជាធិបតេយ្យ មាននិតិរដ្ឋពិតប្រាកដ និងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ក្រុមតន្ត្រី Andrea Borcelli គឺជាក្រុមតន្ត្រីដ៍ល្បីល្បាញខ្នាតអន្តរជាតិ របស់ប្រទេសអ៊ីតាលី ខណៈដែលតារាចម្រៀង Andrea Borcelli ដែលជាជនពិកាកើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ ក្នុងត្រកូលកសិករនៃប្រទេសអ៊ីតាលី។ បទចម្រៀងរបស់ Anrea Borcelli ដែលល្បីល្បាញបំផុតក្នុងឆ្នាំ១៩៩៩ គឺបទ “The Prayer” ដែលច្រៀងរួមគ្នាជាមួយ Celine Dion ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់ចម្រៀងដើមល្អបំផុត។ គាត់គឺជាតារាចម្រៀងដែលត្រូវពិការភ្នែកតាំងពីអាយុ ១២ឆ្នាំដោយឧបទ្ទវហេតុ។ យ៉ាងណាក៏ដោយគាត់បានសាងភាពល្បីល្បាញ ជាបន្តបន្ទាប់ រហូតមានឈ្មោះបោះសំឡេង ហើយល្បីទូទាំងពិភពលោកតែម្តង៕ រក្សាសិទ្ធិដោយ ៖ សុភ្រ្តា

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>