ភ្នំពេញ ៖ មហាជន មានការភ្ញាក់ផ្អើលដែល បានទទូលដំណឹងថា កំពូលតារាសម្តែង អម្ពរ ទេវី បានកាដូចំណងដៃថ្មីមួយ គឺចៅប្រុសម្នាក់ បន្ទាប់ពីបានផ្សុំផ្គុំ កូនប្រុសឲ្យរៀបការជាមួយ នារីម្នាក់នៅអាមេរិក។ កូនប្រុសច្បង របស់អម្ពរ ទេវី ជាកូនជាមួយ លោកពេជ្រ ភិរុណ ហើយសម្រេចឲ្យអ្នកស្រីគ្រប់គ្រងមើលថែរ រហូតបានចេញទៅអាមេរិក។

អ្នកស្រី អម្ពរ ទេវី នៅតែធ្វើអោយ អ្នកគាំទ្រ ស្រឡាញ់ការសម្តែងរបស់អ្នកស្រី ។ បើទោះជាអ្នកស្រី ធ្លាប់ចំណាយពេល វេលា ទៅប្រទេសកំណើត មកសម្តែង កាដូជូនហ្វេនៗ តែអ្នកស្រីនៅតែដក់ជាប់អារម្មណ៍បេះដូងទស្សនិកជនខ្មែរ មិនព្រមបាត់នឹកសោះ។ អ្នកស្រីមាន អំណោយផលល្អទាំងព្រម ទាំងរូបសម្រស់ បុគ្គលិកលក្ខណៈ ទេពកោសល្យសម្តែង គ្មានគូប្រៀប ចារទុកប្រអប់បេះដូង ប្រជាជនខ្មែរគ្រប់ជំនាន់។ បើនឹកឃើញនិងគន់ មើលទម្រង់មុខអ្នកស្រីវិញ ស្រទន់ មានមន្តស្នេហ៍ និងញញឹមស្រស់ណាស់ គឺញញឹមចេញមក លង់ស្នេហ៍តែម្តង។ អ្នកស្រីជា ដៃគូសម្តែង ដ៏មានភាពសមបំផុត ជាមួយ លោក ទេព រិនដារ៉ូ។
ក្រោយកូនប្រសារស្រី សម្រាលកូន ដោយជោគជ័យ អ្នកស្រីអម្ពរ ទេវី បានបង្ហោះសារ ប្រកបដោយភាពរំភើប នាថ្ងៃទី១១ មករា ឆ្នាំ២០២២ នេះថា «ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ។នោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Leonel G Phirun ហៅ (អានន្ទ) Anun.

ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង។ ជាក្ដសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញនិងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង។
នេះជាទឹកចិត្តដ៏ប្រពៃ របស់អ្នកស្រីអម្ពរ ទេវីដែល បានទទួលចំណងដៃ ចៅប្រុសមួយរូបដ៍គួរអោយ ស្រឡាញ់។ អ្នកស្រី ក៏កាន់តែពេញចិត្តព្រោះ មានសុខភាពរឹងមាំហើយ អាចមានចៅបីបម ពិតជាសំណាងម្នាក់ដែរ។ មហាជនចូលរួមត្រេកអរ អ្នកស្រីដែលមានកាដូដើមឆ្នាំ ដែលជាកាដូពិសេស សម្រាប់ក្រុមគ្រួសារ ទទួលបានសុភមង្គលបន្តទៀត។ ប្រិយមិត្តក្នុងនិង ក្រៅប្រទេស ក៏សង្ឃឹមថា ពេលណាមួយ អ្នកស្រីមានពេលវេលា សមស្របគឺ នឹងមកលេងស្រុកហើយ សម្តែងបាន១ឬ២រឿងជូន អ្នកគាំទ្រជាចំណងដៃបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

















