ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាពរីកចម្រើនសេវាធនាគារឌីជីថល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា

ភ្នំពេញ៖ ដោយសារតែមានការរាតត្បាតពីជំងឺកូវីដ១៩ ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពន្លឿនយ៉ាងឆាប់រហ័សបន្ថែមទៀត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់អ៊ីវ៉ាលេត (E-Wallet)។

ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយថា ក្នុងឆ្នាំ២០២១ ការទូទាត់អេឡិចត្រូនិក បានកើនឡើងធៀបនឹងឆ្នាំ២០២០ គិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក។

លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការទូទាត់អេឡិចត្រូនិក បានកើនឡើងធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិក មានចំនួន ៦៩៨,៨ លានប្រតិបត្តិការ និងគិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៧% នៃផលិត​ផលសរុប។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែន តាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ។

នៅក្នុងបើកដំណើរការធនាគារ ហុង លីអុងមួយ សាខាបឹងស្នោរនៅទីតាំងបុរីប៉េង ហួត ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់នូវភាពងាយស្រួល និងសេវាកម្ម ធនាគារ ដល់វិស័យពាណិជ្ជកម្ម និងអតិថិជនទូទៅ នៅក្នុងប្រទេសកម្ពុជា អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារហុងលីអុង លោកTerrence Teoh​ បានថ្លែងថា “តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ​ ប្រកប​ដោយ​សុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។

សេវាកម្ម​ ធនា​គារ​ឌីជីថល (Digital at the Core ethos) ជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ជាការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់ឌីជីថល​ជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត។

សូមជម្រាបថា ការចូលរួមចំណែកក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា គឺធានាថា រាល់សេវា និងផលិតផលធនាគារទាំងអស់ ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព​ និងមានភាពងាយស្រួល​គ្រប់ពេលវេលា គ្រប់ទីកន្លែង៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>