ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំថ្មី ហ៊ិន ច័ន្ទនិរ័ត្ន ប្រទះរឿងល្អផង មិនល្អផង

ភ្នំពេញ ៖ កត់សម្គាល់ថានៅដើមឆ្នាំ២០២២នេះហ៊ិន ច័ន្ទនីរ័ត្ន រាសីឡើងផង ចុះផងគឺយ៊ីអ៊ុន ស្រី ស្អាត រូបនេះឡើងចុះៗមិន ទៀងទាត់ នោះទេ។ ច័ន្ទនីរ័ត្ន ដែលផ្អាកថតសម្ដែងភាពយន្ដ ជាច្រើនឆ្នាំមកហើយនោះ មានក្ដីរំភើបក្រៃលែងព្រោះទទួលបាន តំណែងជាតួឯករឿង”កូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាភាពយន្ដស្ដីពីប្រវត្តិសម្ដេចតេជោហ៊ុន សែន ហើយ នេះជាកាដូ ធំបំផុតក្នុងអាជីពសិល្បៈរបស់នាង។ ប៉ុន្ដែនីរ័ត្ន បែជាឈឺក្បាល រឿងត្រូវគេថា ប្រុសសង្ហារលោកចេន ភ្ជាប់ពាក្យចោលធ្វើឲ្យ នាងខូចចិត្តទៅវិញ។

ហ៊ិន ច័ន្ទនីរ័ត្ន ទៅដើរកម្សាន្ដនៅ ប្រទេសបារាំងនោះ ស្រាប់តែនៅ ក្នុងស្រុកឯណ្ណោះវិញលោកចេន ដែលជាម្ចាស់បទ ”អាក្របី” ធ្លាប់ ត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងព្រោះអ្នក ទាំង២ បានកៀកកើយគ្នា ហើយ បញ្ចេញភាសារស្នេហាយ៉ាងផ្អែមល្ហែម តាមបណ្ដាញសង្គមកាល ពីខែមេសាឆ្នាំ២០២១ នោះបែជា អ្នក លេងសាក់រូបនេះបានទៅភ្ជាប់ពាក្យជាមួយស្រីស្អាតឈ្មោះវ៉ាន់ លក្ខិណា ទៅវិញដែល ធ្វើ ឲ្យគ្រប់គ្នា ស្រឡាំងកាំងព្រោះ ថាកូនក្រមុំមិនមែនជាច័ន្ទនីរ័ត្ន ឡើយ។ ស្រស់ហ៊ិន ច័ន្ទនីរ័ត្ន បានជួបរឿងល្អផង មិនសូវល្អផង តំ ណាលគ្នាតែម្ដងទើបធ្វើ ឲ្យពេលខ្លះ នាងមានអារម្មណ៍ ច្របូកច្របល់រហូតចេញ សារហាក់ អាក់ អន់ស្រពោនចិត្តចំពោះមនុស្សម្នាក់ដែលនាង ទុកចិត្តជាទីបំផុតតែ លទ្ធ ផលចុងក្រោយបែជាធ្វើទង្វើរឲ្យនាងឆ្អែតចិត្តទៅវិញ។ យ៉ាងណាច័ន្ទនីរ័ត្ន មិនបង្ហាញថាមនុស្សដែលធ្វើឲ្យនាងចត់ បាយ នោះជាអ្នកណាទេដោយនាងគ្រាន់តែវាចាឲ្យអ្នកនោះដឹងតាមរយៈការផ្ដាំថា”ខ្ញុំតែងតែគិតថាអ្នកល្អ ដូច្នេះចូលធ្វើដាក់ខ្ញុំ ដូចខ្ញុំធ្វើដាក់អ្នកផង”។ Fan របស់ហ៊ិន ច័ន្ទនីរ័ត្ន បានផ្ដល់កម្លាំងចិត្តឲ្យនាងដោយថាកុំគិត ច្រើននិងខ្លះបានសរសើរ និង លើកទឹកចិត្តដល់នាង ថាជាកាន់តែស្អាតទៀតផង ខណៈមួយចំនួនទៀតបាន សួរដេញដោលថានីរ័ត្ន កើតអី? ខូចចិត្តមែន? តែនាង មិនឆ្លើយតបឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>