ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំ ស្រីនាថ ប្រាប់ពេលវេលា បើកបេះដូង ទទួលយកស្នេហា

ភ្នំពេញ ៖ តារាសម្តែង និពិធីការិនីនាង សំ ស្រីនាថ បានកំណត់ពេលវេលា ដែលនាងនឹងគិតគូបើកបេះដូង ទទួលយកស្នេហា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សំ ស្រីនាថ បានផ្អឹបបេះដូងមិនទាន់ទទួល យកស្នេហាពីបុរសណាម្នាក់ នៅឡើយទេ បន្ទាប់ពីតារារូបនេះ ត្រូវភារកិច្ចមើលថែបងប្អូន ក្រោយឪពុកម្តាយបានទទួលមរណភាព។

យ៉ាងណា ក្នុងបទសម្ភាន៍នៅក្នុងកម្មវិធីកំសាន្ត របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ សំ ស្រីនាថ បានលើកឡើងថា បច្ចុប្បន្ននាងនៅមិនទាន់គិតគូរឿងយកគូស្រករឡើយ ដោយនាងចង់តែមានការងារធ្វើច្រើនប៉ុណ្ណោះ។
នាងបញ្ជាក់ថា ក្រោយពីឪពុកម្តាយ ចែកឋានទៅក្នុងនាម នាងជាបងគេ ក្នុងគ្រួសារ គឺត្រូវមានភារកិច្ចមើលថែ និងទំនុកបម្រុងប្អូនប្រុសពីរនាក់ ក្នុងបន្ទុក។

នាងថា កត្តាបានធ្វើឲ្យនាងមិនទាន់អាច គិតបញ្ហាស្នេហា នៅក្នុងអំឡុងពេលនេះឡើយ ព្រោះក្រៅពីខំធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារនោះ នាងមិនទាន់ចង់គិតរឿងស្នេហានោះឡើយ។

ទោះជាយ៉ាងណា បើតាម សំ ស្រីនាថ រឿងស្នេហានាងអាចនឹងគិតគូរ នៅអំឡុងពេលប្រមាណជា ៣ទៅ៤ឆ្នាំ ខាងមុខទៀត ពោលគឺប្អូនប្រុសរបស់នាង អាចមានភាពរឹងមាំជាងនេះ។

នាងបញ្ជាក់ថា អំឡុង៣ទៅ៤ឆ្នាំខាងមុខ ប្អូនប្រុសម្នាក់ របស់នាងអាចនឹងបញ្ចប់ការសិក្សា ចំណែកប្អូនម្នាក់ទៀត ក៏អាចគិតគូខ្លួនឯងបាន នោះហើយជាពេលដែលនាង នឹងត្រូវគិតគូពីខ្លួនឯងម្តង។

យ៉ាងណា សំ ស្រីនាថ នៅមិនទាន់បង្ហើបនៅឡើយទេថា បុរសប្រភេទណា ដែលនាងនឹងសម្រេចយកធ្វើជាគូអនាគត ក្នុងពេលកន្លងមកនាង ក៏មិនទាន់លេចឮ មានស្នេហាជាមួយនឹងបុរសរូបណានៅឡើយទេ។

គួរបញ្ជាក់ថា ក្រៅពីការសម្តែង បច្ចុប្ប្នន្ន សំ ស្រីនាថ ក៏ជាពិធីការិនីមួយរូប ក្នុងកម្មវិធីប្រគំតន្រ្តីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>