ភ្នំពេញ ៖ អតីត តារាសម្តែង លោក ស៊ុក សុភា ពេលនេះកំពុងមានវត្តមាន នៅក្នុងស្រុកកំណើតនៅឡើយទេ ខណៈអ្នកគាំទ្រមួយចំនួន ច្រឡំថា លោកបានហោះត្រឡប់ទៅ កាន់ដីអូស្ត្រាលីវិញហើយ។ យ៉ាងណាមិញ តារាប្រុសដែលធ្លាប់គ្រងតួឯករាប់ភ្លេចរូបនេះ ក៏បានបង្ហាញមូលហេតុដល់អ្នកតាមដាន ហើយប្រែក្លាយជាពេលវេលា ល្អបន្តទៀត សម្រាប់ឱកាសរស់នៅទឹកដីកំណើត។

គ្រាន់តែដឹងថា ស៊ុក សុភា មិនទាន់ហោះដល់ ដែនកោះអូស្ត្រាលី មានការយល់ថា លោកអាចមិនចេញទៅ ប្រទេសអូស្ត្រាលីវិញទេ។ មូលហេតុក៍ព្រោះតែ លោកកំពុងបែកខ្ញែកជីវិតគ្រួសារ បែកបាក់ប្តីប្រពន្ឋ មិនទាន់ត្រូវរ៉ូវគ្នា ហើយ មិនដឹងថា ពេលណាជានា ដើម្បីបានជួបជុំកូនចៅវិញដូចមុន។ រយៈពេលជាច្រើនថ្ងៃ មកហើយ ដែលតារាមុខស្រស់ មានមាឌឌាំងរូបនេះ បានមកដល់មាតុភូមិកម្ពុជា ហើយបានចំណាយពេលវេលាជាច្រើន ដើរកម្សាន្តនៅតាម បណ្តាខេត្តផ្សេងៗ ឃើញមានការនាំយកឪពុកម្តាយ បងប្អូនរួមដំណើរ ដោយក្តីអំណររីករាយ និងប្រកបដោយអនុស្សាវរីយ៍។ អ្វីដែលប្រិយមិត្ត ដែលមស្រឡាញ់ ការសម្តែងរបស់ លោកស្តាយដែល តារាធ្លាប់ល្បីឈ្មោះរូបនេះ មិនបង្ហាញវត្តមាន តាមកម្មវិធីកម្សាន្តណា អោយមហាជន បានដឹងសុខទុក្ខ និងស្តាយមួយទៀត មិនបានឃើញលោក ចូលខ្លួនចូលសម្តែង ក្នុងខ្សែរឿងក្រោយណានោះទេ ខណៈគេចង់ឃើញលោក មានស្នាដៃថ្មីជាកាដូដល់ហ្វេនៗ។

បើតាមការបញ្ជាក់ ពីលោកស៊ុក សុភា បានលើកឡើងថា លោកនៅក្នុងស្រុកនៅឡើយ ហើយខកខានបង្ហោះហ្វេសបុក ព្រោះ មានបញ្ហាហ្វេសបុក។ លោកថា អត់ហ៊ានទាន់ឡើងទៅ អូស្ត្រាលីទេ ដោយកំពុងផ្ទុះខ្លាំង មេរោគកូវីដ អូមីក្រុង ហក់ឡើងពេក។ បើស្ងប់វិញ អាចឡើងទៅ ព្រោះសំបុត្រយន្តហោះ បានកក់ទុករួចហើយ ចាំសួរបងប្អូនៅទីនោះ ពីសភាពការណ៍បែបណាសិន។ យ៉ាងលោក បានលើកឡើងទៀតថា បើសិនជាបងប្អូនចង់ មកកម្សាន្តហាងរបស់លោក ញាំអាហារឆ្ងាញ់ៗ មានតន្ត្រី អ្នកចម្រៀង អាចមកហាង«ស៊ុក សុភា ចម្ការដូង»បាន នៅម្តុំខាងក្រោយធនាគារអេស៊ីលីដា។ ហាងរបស់លោក ក៏បើកទូលាយ ទទួលយកបុគ្គលិកដែលចង់រកការងារ ធ្វើគ្រាកំពុងលំបាក ពេលមានកូវីដ លោកពេញចិត្តទទួលយកដោយរីករាយ ជួយគ្នាទៅវិញទៅមក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













