ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ បញ្ហាប្តឹងផ្តល់គ្នារវាងនាង ម៉ា នីតា និងគូស្នេហ៍របស់តារាសម្តែងមាឌមាំលោក សន ពិសិដ្ឋ នៅមិនទាន់ដឹងឈ្មះចាញ់នៅឡើយទេ ក្នុងពេលនិតិវិធីនៃសំណុំរឿងក្តីនេះកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
យ៉ាងណា ម៉ា នីតា នៅតែរំពឹងថា នាងនឹងទទួលបានភាពយុត្តិធម៌នៅក្នុងរឿងក្តីនេះ ដោយសំអាងលើភស្តុតាង ដែលនាងបានដាក់ទៅកាន់តុលាការ។

ក្នុងសំណេរដែលបានសសេរបង្ហោះតាមហ្វេសប៊ុកកាលពីម្សិលមិញ អតីតគូស្នេហ៍តារាសម្តែងលោក សន ពិសិដ្ឋ គឺនាង ម៉ានីតា បានលើកឡើងថា ផ្លូវច្បាប់កំពុងតែដោះស្រាយ និងរកភាពយុត្តិធម៌អោយខ្ញុំហើយ ដោយយោងទៅលើការពិត និងភត្តុតាងជាក់លាក់ដែលខ្ញុំបានដាក់ទៅតុលាការ ដែលទាំងពីរនាក់ហ្នឹង ព្យាយាមមិនទទួលស្គាល់កំហុសនិងការពិត ប្តឹងខ្ញុំពីបទ បរិហាកេរ និងគំរាមថាហ្នឹងសំលាប់ ថែមមួលបង្កាច់មកលើរូបខ្ញុំបន្ថែមទៀត។
នាងថា សុតតែខ្ញុំលាបពណ៌នាង បានតែស្រែកវ៉ូសៗមុខអ្នកភូមិ ដ៏ដល់កន្លែងច្បាប់ កន្លែងផ្តល់យុត្តិធម៌ស្មើគ្នា បែជាគ្មានអ្វីសំអាង គ្មានការពិត គ្មានភាពត្រឹមត្រូវតាមច្បាប់។ សុតតែថាខ្ញុំមនុស្សសរសៃប្រសាទ ចូលចិត្តច្រណែន ឈ្នានីស ក្តៅក្រហាយ គ្មានធម៌ពិតក្នុងខ្លួន បណ្តោយអោយមានចិត្តបីសាចគ្រង កុំចំណាយពេលរើសដុំថ្មគាប់ឆ្កែ។ល។

សុតតែពាក្យមិនពិត យកអីមកនិយាយនាង?ល្មមផ្ញាក់ខ្លួនហើយ រឿងនាងនិងប្រុសហ្នឹងធ្វើសា.ហាវដាក់យើងមនុស្សច្រើនណាស់ដែលដឹងការពិត តែនៅតែនិយាយអត់ចេះខ្មាសគេទៀត ។ ខ្ញុំនិយាយការពិត បែប្តឹងខ្ញុំឲ្យខ្ញុំចេញបំភ្លឺ ដ៏ខ្ញុំចេញមកបកស្រាយបំភ្លឺការពិត មិនទទួលស្គាល់ហើយ បែទៅជានិយាយថាយើងច្រណែន ឈ្នានីសនាងចឹងទៅវិញ។ ខ្លួនឯងចូលមកធ្វើជាអ្នកទីបី ហើយថែមមកប្តឹងគេទៀត បែជាថាគេលាបពណ៌ខ្លួនទៅវិញ ចង់សួរថានាងមានអីល្អអស្ចារ៍ត្រង់ណា ឲ្យយើងទៅច្រណែនឈ្នានីសនិងនាង ?
ដើរមកប្តឹងរករឿងគេសោះ ប្រាប់គេនិងអ្នកអត់ដឹងរឿងច្បាស់ ថាមកពីខ្លួនល្បីយើងច្រណែនឈ្នានីស ទើបយើងចង់រករឿង ល្បីស្អីសូម្បីប្រទ្បងហ្នឹងគ្មានអ្នកដឹងស្គាល់ផង ទើបគេស្គាល់មុខព្រោះចង់ឃើញមុខ។ ស្រីចង់បានអារបស់គេហ្នឹងមុខយ៉ាងមិច កុំយកនាងមកប្រៀបនិងយើង ខុសគ្នាដាច់ព្រោះចរិតខ្ញុំអត់អត់ប្រុសមិនបាន ដល់ថ្នាក់ចង់បានរបស់គេដូចនាងទេ ខ្ញុំដើរធ្វើតែបុណ្យ អត់សន្សំបាបដូចនាងទេ។ ក្រែងនាងក៏ធ្លាប់និយាយចេញពីមាត់នាងផ្ទាល់ ថានាងចាញ់ខ្ញុំគ្រប់យ៉ាងមិនចឹង ? ទាំងកាយទាំងចិត្ត ទាំងចរិតនិងការចេះដឹង ក្រែងលនាងបានប្រុសម្នាក់ហ្នឹងទៅហើយ មិនស្រលាញ់នាងដូចខ្ញុំ ព្រោះនាងមិនល្អដូចខ្ញុំ ?

ពាក្យទាំងអស់នេះអ្នកណានិយាយ នាង? នៅច្រើនណាស់ ផ្ញាក់ទ្បើងនាងហើយចង់ប្រាប់ថា ស្រីដូចនាងអត់មានអ្នកណាទៅច្រណែនទេ ព្រោះចរិតបែបនេះ ហើយសណ្តានខ្ញុំតាំងពីដើម អត់ចេះទៅដណ្តើមរបស់គេ ច្រណែនឈ្នានីសអ្នកណាទេ មានតែជួយគេថែម ព្រោះអ្នកស្រលាញ់រាប់អានខ្ញុំមានច្រើនណាស់ ដែលគេស្គាល់ពីចរិតខ្ញុំច្បាស់ ខ្ញុំនៅក្នុងសិល្បៈ១៨ឆ្នាំហើយ មានតែអ្នកស្រលាញ់រាប់អានចូលចិត្ត ទើបតែមានរឿងលើកទី១ដោយសារនាង។ បើចរិតនាងបែបនេះកុំថាឲ្យគេ ព្រោះចរិតអាក្រក់ឈ្នានីសច្រណែន ចង់បានរបស់គេ គឺសត្វមនុស្សទេ រៀនបានគ្រាន់បែដែរតែចរិតនិងការគិតស្មើសូន្យ។ ខ្ញុំឈប់ធ្វើបុណ្យជាមួយមនុស្សមានពិសហើយ ឲ្យទៅហើយបែបកមកខាំវិញ។ទូកទៅកំពុងនៅ ដល់ពេលសត្វមនុស្សទទួលកម្ម ដែលខ្លួនបានសាងហើយ។
យ៉ាងណា បន្ទាប់ពី ម៉ានីតា បង្ហោះសារខាងលើនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ នៅឡើយទេពីលោក សន ពិសិដ្ឋ ក៏ដូចគូស្នេហ៍របស់លោក ដែលជាដើមបណ្តឹង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









