ភ្នំពេញ ៖ ប្រើកម្លាំងតស៊ូ ប្រឆាំងការម៉ាក់ងាយគ្រា លំបាកៗ ពីដំបូងៗនៃវិស័យសិល្បៈ របស់តារាសម្តែង សារ៉ាយ សក្ខណា ដែលធ្លាប់មានរឿង៉ាវជាច្រើន ធ្លាប់ឆ្លងកាត់។ សក្ខណា យំបង្ហូរទឹកភ្នែកភ្លាមៗ ពេលរំលឹកសួរជីវិត អតិតកាលគ្រា ប្រឡូកសិល្បៈ។ នាងចាត់ទុកថា បុគ្គល ដែលថា អោយនាងរើសអើងនាង ជាមេរៀនអោយនាងរឹងមាំ និងជម្នះបានប្រសើរមកទល់ពេលនេះ។

សារ៉ាយ សក្ខណា បាននិយាយអំពី វិថីជីវិត គ្រាដាច់ចិត្តចូលសិល្បៈថា គ្រានោះនាងចូលប្រឡង ហ្វ្រេសស៊ី ជាពេលវេលា ដ៏តានតឹងបំផុតនៃភាពខ្វះខាត សូម្បីតែសម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ។ គ្រប់ការទៅប្រឡង បានអ្នកក្បែរផ្ទះគេប្រឡងដែរ មានម៉ូតូជិះ ក៏សុំដោយសារ។ ក្រោយមកក៍រំកិលឱកាសចូលថត ដំបូងៗលំបាក ដោយអ្នកម្តាយរកស៊ីខាត រហូតលក់ផ្ទះ យកលុយសងគេ ជាពេលវេលាតានតឹងបំផុត ហើយអាណិតគាត់។
ពីដើមឡើយគ្រួសារនាង ធូរធារទេ តែធ្លាក់ដោយមុខរបររកស៊ីខ្វះបទពិសោធន៍។ អំឡុងពេលនោះ ជាពេលចូលសិល្បៈ ហើយនាងគ្មានអ្វីច្រើន ក្រៅពីម៉ូតូចាស់ ប្រើការ និងពេលខ្លះជិះម៉ូតូឌុប កង់បី ដើរសុំគេថតពីអ្នកម្តាយ។ កាន់តែចុកចាប់ដំបូងៗ គេមិនអោយតម្លៃយើងជាតួថ្មីទេ។ យើងលូកមាត់មិនបាន ចាំតែខុសតែប៉ុណ្ណោះ។

ចំណុចនេះហើយ សូមផ្តាំសិល្បករទាំងអស់ គួរបំបាត់ចោល កុំគិតតួមុនតួក្រោយ រួមគ្នាស្រឡាញ់រាប់អានគ្នា លើកទឹកចិត្ត។ បើយើងរលកក្រោយចេះគួរសម បងៗទៅជាការស្រេច។ ភាពមើលមកយើង អន់ៗនេះហើយ ដែលនាង តស៊ូតាំងចិត្តថា យកល្បីអោយអ្នកឯងមើលអោយបាន។ អ្នកឯងថ្ងៃក្រោយ និងមកនិយាយផ្អែមៗដាក់ខ្ញុំវិញម្តង។ ក្រោមការតស៊ូនេះហើយ ទើបមានមកដល់ពេលនេះ។ សិល្បៈនេះហើយដែលប្រែជីវិតគ្រួសារ នាងទាំងស្រុងតែម្តង នាងមិនភ្លេចសិល្បៈនោះទេ។ ទាំងនេះនាងសូមចែកបទពិសោធន៍ ក្នុងការដើរមកកាន់សិល្បៈជូនប្អូនៗ ដែលស្រឡាញ់ត្រូវទ្រាំ។

សារ៉ាយ សក្ខណាពេលនេះ មានកូន២នាក់ ស្វាមីជាអាណិកជន នៅអាមេរិក។ នាងមានហាងសម្ជស្សធំដុំមួយ កណ្តាលក្រុងភ្នំពេញឈ្មោះ ហ្ស៊ីណូ និង ហាងកាហ្វេ។ សក្ខណា មានបងប្អូន៤ នាក់ ស្រី៣ ប្រុស១ នាងជាកូនច្បង។ តារារូបនេះ មានទេពកោសល្យ សម្តែងពេញខ្លួន មិនថាជាតួអង្គទម្រង់ណាឡើយ ធ្វើបានយ៉ាងល្អ។ ពិសេសតួក្រមិច ក្រមើមកំប្លែងៗ តួចរិកកូនក្មេង មើលឡើងសើចតែម្តង។
សក្ខណា នឹងហោះទៅ អាមេរិកវិញខែ មេសា ខាងមុខ ហើយនាងទើប រីករាយព្រោះប្អូនប្រុសពៅទើបរៀបការ។ មកស្រុកជើងនេះសក្ខណាកើវលុយមិនតិចទេ ពីការថតប្រូម៉ូដសំអាងការនីមួយៗ រហូតជាប់ឈ្មោះរាជិនី សំអាងការ៕រក្សាសិទ្ធិដោយ ៖ ឧត្តម















