ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំថ្មី ខ្លឹម ស្រីគា បន្ថែមអាជីពសិល្បៈចម្រៀងមួយទៀត

ភ្នំពេញ ៖ ចូលមកដល់ឆ្នាំថ្មីនេះ តារាសម្តែងរាងខ្ពស់ស្រឡះនាង ខ្លឹម ស្រីគា បានបន្ថែមអាជីពថ្មីមួយទៀតគឺការច្រៀងតាមមង្គលការនានា បន្ថែមលើអាជីពសម្តែង និងបង្ហាញម៉ូតដែលនាងមាននាពេលបច្ចុប្បន្ន។

អតីតកញ្ញាឯក Miss Grand Cambodia 2017 រូបនេះបានបង្ហាញវត្តមានច្រៀងនៅក្នុងវង់តន្ត្រីមួយ ដោយក្នុងនោះក៍មានអ្នកសិល្បៈល្បីៗ មួយចំនួនចូលរួមផងដែរ។

ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនលើអាជីពសិល្បៈបន្ថែមនេះដែរ ខ្លឹម ស្រីគា បានលើកឡើងដោយខ្លីថា បន្ថែមអាជីពផ្នែកចម្រៀងមួយទៀត បងប្អូនគាំទ្រអត់ បទពិសោធន៍ ថ្មីៗ ការងារដែលស្រឡាញ់អាជីពថ្មី បទពិសោធន៍ថ្មីៗ រៀនស្គាល់ពីខ្លួនឯងSinger។
គេនគេនៅចាំកាលពីពេលថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា បានចេញនូវបទចម្រៀងមានចំណងជើងថា «ពេលមានបងទើបអូនចេះស្មោះ » ដែលជាការ បង្ហើរសំនៀងដ៏ពីរោះមិនចាញ់តារាចម្រៀង អាជីពនោះឡើយ បែបមនោសញ្ចេតនា ។

ខ្លឹម ស្រីគា បញបញ្ជាកថា៖ តាមពិតទៅបទចម្រៀងនេះ មិនមែនជាបទចម្រៀង ដំបូងរបស់នាងឡើយ ពោលវាគឺជាបទចម្រៀងទី ៣ របស់ នាងហើយ។

នាងបញ្ជាក់ថា បទលើកក្រោយនេះ ហាក់ទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកគាំទ្រយ៉ាងខ្លាំង ដោយមានចំនួនជាង 1M viewers ដោយគ្រាន់តែ បាន បង្ហោះត្រឹមចំនួនប្រហែល ១ អាទិត្យ។
នាងថា នេះក៏ជាការពង្រីកសមត្ថភាពក្នុងសិល្បៈបន្ថែមសម្រាប់ខ្លួនឯង ដោយសារចង់ឲ្យខ្លួនឯង មានទីផ្សារសិល្បៈកាន់តែសម្បូរដែរ។
បន្ទាប់ពីផុតតួនាទី ជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា អតីតកញ្ញា Miss Grand Cambodia កម្ពុជាប្រចាំឆ្នាំ២០១៧ កញ្ញា ខ្លឹម ស្រីគា កំពុងតែ កាក់កបទៅនឹងការសម្តែងខ្សែភាពយន្ត ទាំងកុនដុំ និងកុនភាគ ក្រោយពីអភិវឌ្ឍខ្លួន មកជាតារាសម្តែង ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>