ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួស វីហ្សា ចេញមុខស្នើសុំមហាជន ឈប់ដាក់សម្ពាធលើអ្នកសិល្បៈរឿងបន្ថែមមុខរបរខាងក្រៅ

ភ្នំពេញ ៖ តារាចម្រៀងនាង សួស វីហ្សា បានស្នើសុំឲ្យមហាជនមួយចំនួន ឈប់ដាក់សម្ពាធមកលើអ្នកសិល្បៈដែលបន្ថែមមុខរបររកស៊ីខាងក្រៅ បន្ថែមលើអាជីពរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ជីវភាព បើទោះជាមុខរបរនោះតូចឬធំក្តី សំខាន់ឲ្យតែសុច្ចរិត។

តារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង សួស វីហ្សា បានលើកឡើងតាម រយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុកថា ទោះជាអ្នកសិល្បៈ ទោះជាតារាល្បីឬមិនល្បី តែពួកយើងសុទ្ធតែមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នាដែរ ហេតុនេះចង់សុំឲ្យអ្នកទាំងអស់គ្នាបើកចិត្តឲ្យទូលាយ បើកផ្លូវ បើកឱកាស ឲ្យតារាតារាជាច្រើនដូចពួកយើងបានចេញមកធ្វើជំនួញផ្សេងៗ ក៏ដូចជាបានចេញរកស៊ីផង។

នាងបញ្ជាក់ថា សូមឈប់ដាក់សម្ពាធលើពាក្យថា តារាទើបតារាលែងមានឈ្មោះថាពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាព ហេតុតែមិនចង់ឲ្យឮពាក្យថាតារាតែងតែសុំជំនួយៗ ពីមាត់មហាជនតទៅទៀតទេ។ ហេតុនេះចង់សុំចិត្តបងប្អូនទាំងអស់គ្នាថា បើឃើញតារាតារាទាំងជើងចាស់ទាំងថ្មី ពួកគាត់កំពុងប្រឹងប្រែងរកស៊ីហើយ សូមបើកផ្លូវឲ្យគាត់រកស៊ីទៅ ឲ្យតារាគាត់បានធ្វើការងារផ្សេងៗពីសិល្បៈផងទៅ សំខាន់ឲ្យតែពួកគាត់រកស៊ីស្របច្បាប់ លើកទឹកចិត្តគាត់ផងទៅចុះ។

បច្ចុប្បន្នក្រៅពីអាជីពសិល្បៈ សួស វីហ្សា និងស្វាមីរបស់នាង ក៏មានជំនួញនៅក្នុងដៃមួយចំនួន ដែលនាងបានបោះទុនរកស៊ីរាប់សិបម៉ឺនដុល្លារផងដែរ។

ដោយសារមួយផ្នែកពឹងលើអាជីពសិល្បៈ និងមួយផ្នែកទៀត ពឹងចំណូលពីការងារខាងក្រៅនោះ ក្រុមគ្រួសាររបស់តារាចម្រៀងនាង សួស វីហ្សា ត្រូវបានគេមើលឃើញថា កំពុងរស់នៅយ៉ាងស្តុកស្តម មិនចាញ់គ្រួសារតារាល្បីៗមួយចុំនួនទៀតដែរ។

កន្លងមក ក៏ធ្លាប់មានការរិះគន់ ពីមហាជនមួយចំនួន ក្នុងពេលដែលពួកគេបានឃើញអ្នកសិល្បៈមួយចំនួន បានចេញមុខយ៉ាងបើកចំហរ ចំពោះការងារក្រៅរបស់ពួកគេ ក្រៅពីការងារសិល្បៈ។
កត្តាដែលគេនាំគ្នារិះគន់នោះ គឺដោយសារអ្នកសិល្បៈខ្លះ បានងាកមករកស៊ីមុខរបរលក់អនឡញ ឬមុខរបរតូចៗមួយចំនួនទៀត ដែលពួកគេយល់ថា មិនសក្តិសមក្នុងនាមជាតារាល្បីឈ្មោះមួយរូប។

យ៉ាងណា មកទល់នាពេលបច្ចុប្បន្ននេះ មានតារាជាច្រើន បានចាប់ផ្តើមងាកមករកស៊ីមុខរបរខាងក្រៅ បន្ថែមពីលើការងារសិល្បៈ ដើម្បីគេចចេញពីពាក្យថា អ្នកសិល្បៈឲ្យតែធ្លាក់ខ្លួនឈឺឬក្រ ដឹងតែប្រកាសស្វែងរកជំនួយ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>