ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងស្មានមិនដល់ តារាចម្រៀង នូ សុវណ្ណដាណេ ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតប៉ះពាល់ម្រាមដៃ ដោយផ្តាច់ចេញបន្ទាន់

ភ្នំពេញ ៖ ធ្លាប់តែមានអ្វីល្អ គ្រប់យ៉ាងនៅលើដងខ្លួន ពេលនេះតារាចម្រៀងប្រុសដែលតស៊ូ ក្នុងជីវិតសិល្បៈ លោក នូ សុវណ្ណដាណេ បានបាត់បង់ ម្រាមដៃមួយភ្លាមៗ ព្រោះពេទ្យមិនឲ្យទុកនៅយូរទៀតនោះទេ។ រូបភាពកើតនេះ បន្ទាប់ពីលោក បានជិះម៉ូតូចេញពីច្រៀងកាលពីយប់មួយថ្មីៗនេះ ហើយជួបគ្រោះថ្នាក់ចរាចរណ៍ ទាំងស្មានមិនដល់ហើយ ក៏របួសពេញខ្លួនទោះជារួចផុតជីវិត។

ដាណេ បាននិយាយថា មួយជីវិតខ្លួនដៃដែលល្អ ធ្លាប់តែកាន់ក្បាលមេក្រូច្រៀងតាមឆាក បែរជាបាត់ម្រាមដៃមួយ ភ្លាមៗតើ លោកខុសអ្វី បានជាដាក់ទណ្ឌកម្មបែបនេះ។ នេះជាសំដី ដ៏កម្សត់ដែល ដាណេបានបញ្ជាក់ប្រាប់ ហើយមិត្តភក្តិ បងប្អូនដឹងរឿងនេះ ម្នាក់ៗខ្លោចចិត្ត អាណិតតារារូបនេះបំផុត ហើយស្ទើរ តែមិនជឿថា មានរឿងដល់ថ្នាក់ហ្នឹង ដូចជាលឿនពេកហើយ។ មិត្តភក្តិជាច្រើន ខ្លះជូនថវិកា ជួយព្យាបាល ខ្លះលើកទឹកចិត្ត ដោយផ្តែផ្តាំឲ្យ លោករឹងមាំតស៊ូ ប្រយុទ្ឋជាមួយជីវិត ព្រោះសង្ខាមនុស្សមួយៗ មានមួយបែបៗ ម្នាក់ មានរូបមានទុក្ខ។ ត្រូវតែជម្នះហើយ តស៊ូតទៅទៀត ដើម្បីអនាគត គ្មានអ្នកណា ចង់លំបាក ចង់ជួបរឿងមិនល្អនោះទេ នេះហើយជីវិត មានសប្បាយខ្លះទុក្ខខ្លះ។

សុវណ្ណដាណេ ជាអតីតបេក្ខជន ប្រឡងចម្រៀង C factor Cambodia ហើយក៏បានបោះជំហាន ចូលច្រៀងតាមកម្មវិធីផ្សេងរបស់ ស្ថានីយ៍ទូរទស្សន៍ មានហង្សមាស ភីអិន ស៊ីធីអិន បាយ័នជាដើមរហូតផ្តើមមានការលេចធ្លោរបណ្តើរ ពីមហាជនចូលចិត្ត។ តាមការតាំងចិត្ត ក្រោយបរិយាកាសកូវីដ ស្ងប់លោក ក៏ទទួលយក ការងារជាច្រើន តាមគម្រោង ហើយសង្ឃឹមថា បានប្រាក់ចំណូលជាបន្តបន្ទាប់ ជួយខ្លួនឯង និងក្រុមគ្រួសារផងដែរ។ ម្ល៉ោះហើយទោះជា ត្រូវលំបាកដើរច្រៀង យប់ព្រលប់ជិតឆ្ងាយ ក៏មិនគិតឲ្យ តែបានលុយចូល កើតពីញើសឈាម៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>