ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កែវ រ៉េមី ៖ កីឡាករ កីឡាការិនីតេក្វាន់ដូ ITF ត្រូវប្តេជ្ញាចិត្តឲ្យខ្ពស់បំផុត ដើម្បីប្រជែងមេដាយមាស ១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ាន និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមានប្រសាសន៍ថា កីឡាករ កីឡាការិនីត្រូវបានការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដោយដាក់សន្ទសន៍មេដាយមាសឲ្យបាន ១៥គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី បន្ថែមទៀតថា នៅក្នុងពេលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានេះ ប្រភេទកីឡាតេក្វាន់ដូ ITF នេះនឹងត្រូវរៀបចំដាក់ឲ្យប្រកួតមុនគេ ដើម្បីបើកការនាំមុខលើការដណ្តើមមេដាយមាសមុនគេ។

ដូច្នេះហើយ ដើម្បីឲ្យស័ក្តិសមនឹងកិត្តិយស ដែលផ្តល់ជូនដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ទនោះ គឺឯកឧត្តមប្រធានបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីត្រូវតែខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបំផុតជាមួយនឹងការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្ពោះទៅស្វែងរកមេដាយមាសឲ្យបាន១៥គ្រឿងជូនប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងកីឡាករ កីឡាការិនី ដែលខិតខំលះបង់ពេលវេលា ស្មារតី កម្លាំងកាយចិត្ត ដើម្បីពង្រឹងការអភិវឌ្ឍកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើនជាលំដាប់ និងមានសក្តានុពលក្នុងប្រជែងមេដាយកម្រិតពិភពលោកយកមកជូនជាតិជាបន្តបន្ទាប់។

ឯកឧត្តមអគ្គនាយកីឡាគូសបញ្ជាក់ថា វិស័យកីឡាកំពុងត្រូវបានអភិវឌ្ឍកាន់តែរីកចម្រើនដូចគ្នានឹងវិស័យនានាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកំពុងរៀបចំខ្លួនដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ និងជឿជាក់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ CAMSOC បានចាត់ទុកថា កីឡាតេក្វាន់ដូ ITF គឺជាប្រភេទកីឡាដ៏មានសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលជាច្រើនទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកការសរសើរតេក្វាន់ដូ ITF កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថាជាប្រភេទកីឡាដ៏ខ្លាំងក្លាមួយ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិក៏បានជំរុញឲ្យកីឡាករ កីឡាការិនីត្រូវប្រឹងប្រែងហាត់ហ្វឹកហ្វឺន និងឆន្ទៈមុះមុត ដើម្បីជំរុញគុណផលកីឡារបស់ខ្លួនឲ្យកានតែខ្ពស់ ត្រៀមឆ្ពោះទៅសម្រេចក្តីស្រម៉ៃរបស់យើង ដែលចង់ក្លាយជាជើងឯក។

ចំពោះលទ្ធផលជ័យលាភីនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៦ ប្រាក់២ និងសំរឹទ្ធ៤។ លេខ២ ក្រសួងមហាផ្ទៃមេដាយសរុប១១គ្រឿង មាស៥ ប្រាក់៦ ខណៈលេខ៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ មេដាយសរុប៦គ្រឿង មានមាស ៣ ប្រាក់២ និងសំរឹទ្ធ១។

សូមបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២២ដោយមានកីឡាករកីឡាការិនីសរុប ១៣២នាក់ ក្នុងនោះកីឡាករ ៨៦នាក់ និងកីឡាការិនី ៤៦នាក់ មកពី១៨ក្លិប ៦រាជធានី-ខេត្ត និង២ក្រសួង។ ចំពោះវិញ្ញាសាមានចំនួន២៣ ដោយបែងចែកជា៣វិញ្ញាសាធំៗ រួមមានវិញ្ញាសាមេគុន ចំនួន៧ វិញ្ញាសាបច្ចេកទេសពិសេស ១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជន មាន១៥ប្រភេទទម្ងន់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>