ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មោទនភាព! មាន សូនីតា មានឱកាសដើរម៉ូត លើឆាកខ្នាតអន្តរជាតិជាលើកដំបូង

ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន ដោយតារាស្រីនៃប្រទេសកម្ពុជាគឺកញ្ញា មាន សូនីតា ត្រូវបានអញ្ជើញ ឲ្យធ្វើជា Model ដើរបង្ហាញម៉ូតលើឆាកអន្តរជាតិ ក្នុងកម្មវិធី របស់ Pierre Cardin Cosmocorps 3022 កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

មាន សូនីតា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មដើរម៉ូតនៅលើឆាកខ្នាតអន្តរជាតិ ប្រកបដោយភាពជឿជាក់ និងមោទនភាពក្នុងនាមជាតារាខ្មែរមួយរូប។

ជាមួយនឹងរូបភាពទាំងនោះ មាន សូនីតា បានភ្ជាប់ជាមួយនឹងសារប្រាប់ទស្សនិក និងអ្នកគាំទ្រថា ជាកិត្តិយសមួយដែលនាងខ្ញុំត្រូវបានអញ្ជើញ ឲ្យបង្ហាញខ្លួនលើឆាកអន្តរជាតិ ក្នុងកម្មវិធី របស់ Maison Cardin Collection 3022 នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមករា នេះ។

អរគុណខ្លាំងណាស់សម្រាប់ក្តីស្រលាញ់ និងការគាំទ្រពីអ្នកទាំងអស់គ្នា ។
មាន សូនីតា ជាតារាខ្មែរ Grade A មានសញ្ជាតិខ្មែរទីមួយដែលបានដើរនៅលើ Cat Walk Maison Cardin Collection 3022 នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សម្រាប់ Fashion Designer ដែលយក Collection Fashion Design ទៅចូលរួមនៅ Paris Fashion Week ដំបូងគេគឺ អ្នកនាង Natacha Van ។

បន្ទាប់ពីស្ងាត់ជិត ២ឆ្នាំ ដោយសារ វិបត្តិកូវីដ រដូវកាល ដើរបង្ហាញម៉ូដ High fashion show បាន ចាប់ផ្តើមឡើងវិញនៅប្រទេសបារាំង។ នៅ ក្រុមហ៊ុន ច្នៃម៉ូដ ព្យែរការាំង ឬ ផ្ទះការដាំង ការដើរបង្ហាញម៉ូដ សំលៀកបំពាក់លើកនេះ មានលក្ខណៈថ្មីប្លែក ដោយផ្តោតទៅលើប្រធានបទ អវកាស និងបរិស្ថាន។

នៅក្នុងព្រឹត្តិការណ៍ ដើរបង្ហាញម៉ូដ High fashion Show ដែលត្រូវរៀបចំនេះ នៅសារមន្ទីរអវកាសបួរហ្សេ Bourget នៅជាយក្រុង បប៉ារីសនាពេលនេះដែរ ក៏ការចូលរួមរបស់តារាសម្តែងខ្មែរ កញ្ញា មាន សូនីតា។ តារាសំដែងខ្មែរ ចូលរួមក្នុងការដើរបង្ហាញម៉ូដសម្លៀកបំពាក់ របស់ ផ្ទះការដាំង ដែលជាក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់ ដ៏ល្បីឈ្មោះមួយរបស់បារាំង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>