ភ្នំពេញ ៖ តារាសម្តែង រ៉ូស បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់ ពាក់ព័ន្ធការបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ដែលនារីម្នាក់នោះចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់។
រ៉ូស បានស្នើឲ្យនារីម្នាក់នោះបង្ហាញនូវភស្តុតាងច្បាស់លាស់ មកបញ្ជាក់ មុនពេលដែលនាងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់នាង។
ដោយមិនបង្ហាញអត្តសញ្ញាណនារីម្នាក់នោះ ជាសាធារណៈ រ៉ូស ត្រឹមតែបានបញ្ចេញសារតាមហ្វេសប៊ុកឆ្លើយតបទៅកាន់នារីនោះថា ម្នាក់ម្នាក់ហេតុអីក៍គិតអាក្រក់លើខ្ញុំ ដោយសារមានស្រីចង្រៃបុគ្គលស្រីរាំអកកេះ វាផុសមួលបង្កាច់ខ្ញុំ ដែលតាមពិតពីមុនមកវាជាស្រីរាំអស់សាច់សោះ ហើយវាមួលបង្កាច់ខ្ញុំថា ខ្ញុំយកវាទៅដាក់ឲ្យភ្ញៀវ។ តើខ្ញុំនំានាងអែងទៅពេលណា ហើយនៅកន្លែងណា? សូមរកភស្តុតាងឲ្យច្បាស់ មកកុំមួលបង្កាច់គេលាបពណ៌គេ យកខ្លួនល្អបើមិនចឹង ខ្ញុំនឹងប្តឹងឲ្យច្បាប់រកយុត្តិធម៌ដើម្បីរកភាពស្អាតស្អំខ្ញុំមកវិញ ហើយអ្នកមិនដឹងនាំគ្នាគិតថា ខ្ញុំនឹងជាម៉ែញ៉ែម ទាំងដែលខ្ញុំមិនមែនចឹងខ្ញុំត្រូវបាត់បងកិត្តិយស ហើយសើបមើលប្រវត្តិខ្ញុំឲ្យច្បាស់ ខ្ញុំរៀនចប់បរិញ្ញាបត្រគណនេយ្យ មិនម៉ែនជាបុគ្គលស្រីរាំអកកេះដូចនាងអែងទេ។

នាងថា ខ្ញុំមិនសុខចិត្តទេខ្ញុំនឹងឲ្យច្បាប់ដោះស្រាយរឿងនេះ ដើម្បីលាងកិត្តិយសខ្ញុំមកវិញ។
រ៉ូស បញ្ជាក់ថា ខ្ញុំត្រូវបាត់បង់កិត្តិយស សូម្បីតែខ្ញុំទិញខុនដូទិញឡាន ក៏គេចោទថាខ្ញុំបានលុយមកពីធ្វើម៉ែញែម ដែលទាំងដែលខ្ញុំមិនដឹងអី មិនបានធ្វើហេតុអ្វីម្នាក់ម្នាក់មកចោទប្រកាន់ខ្ញុំ បែបនេះ ខ្ញុំត្រូវរងនៅភាពអយុត្តិធម៌ ភាពអាម៉ាស់បាត់បង់កិត្តិយសទាំងដែលខ្ញុំមិនបានធ្វើ។

សូមអង្វរឈប់ចោទខ្ញុំជាន់ខ្ញុំទៀតទៅ លុយទាំងអស់នេះ គឺខ្ញុំខំរកដោយកម្លាំងញើសឈាមខ្លួនអែង ខំថតប្រម៉ូតផលិតផល ហើយនឹងធ្វើការខាងក្រុមហ៊ុនលក់ដីលក់ខុនដូ ហើយនឹងខាងforex ខាងទិញភាគហ៊ុន ហើយទំនេរខំឡាយលក់ខោអាវ ហេតុអ្វីម្នាក់ម្នាក់តាមជាន់ខ្ញុំមេស។
នាងថា ពេលខ្ញុំធ្វើបុណ្យធ្វើការងារសង្គមជាច្រើន ហេតុអ្វីក៏មិនយកភ្នែកមើលផង បើអ្នកផ្សេងក្រៅពីខ្ញុំគេលោតស.ម្លាប់ខ្លួន ហើយតែនេះខ្ញុំរឹងមាំណាស់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











