ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យទាន់ដល់ឱកាសចូលឆ្នាំចិន ទេព បូព្រឹក្ស បង្ហាញរូបច្នៃប្រឌិតយ៉ាងប្លែក

ភ្នំពេញ ៖ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញភាពអស្ចារ្យ យ៉ាងប្រណិតរបស់ខ្លួនធ្វើឲ្យគេ មានការចាប់អារម្មណ៍តែម្តង។ ឈុត សម្លៀកបំពាក់ចិនដែល តារាពូកែច្នៃរូបថតនេះ ធ្វើឲ្យបណ្តា ហ្វេនៗ លើកឡើងថា នាងពិតជាតារាដែលបុិនរកនឹក និងមានជំនាញ យ៉ាងល្អក្នុងការឌីហ្សាញភាពប្លែកៗ។

ខុសប្លែកពីតារាដទៃបន្ដិច ហ្វេស្សិនចូលឆ្នាំចិនរបស់តារាស្រី ទេព បូព្រឹក្ស បង្ហាញពីភាពច្នៃប្រតិដ្ឋខ្លាំងក្រោមចំណងជើងថា «ខ្មែរកាត់ចិន»។ តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថែមទាំងពីការពោលសរសើរពីសំណាក់ហ្វេនអ្នកគាំទ្រទៀតផង។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ដែលចំថ្ងៃសែនចិន កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពហ្វេស្សិនថ្មី គ្រងឈុតពណ៌ក្រហម ដៃកាន់ផ្លឹត។ ជាពិសេសទៀតនោះ អ្វីដែលមហាជនក្រឡែកមើលចាប់អារម្មណ៍ខ្លាំងបំផុតគឺ មកុដបុរាណខ្មែរដែលកញ្ញាបានគ្រងបង្ហាញ។ មួយឈុតនេះ គឺជាគំនិតនៃការច្នៃប្រតិដ្ឋម៉ូដដោយលោក ឯម រាម ដែលជាបណ្ឌិតច្នៃម៉ូដល្បីឈ្មោះខាងផ្នែកសិល្បៈសហសម័យ។ មួយឈុតនេះឃើញថា ផ្អើលគេឯង តែម្តងសូម្បីតែ អ្នកសិល្បៈ ដូចគ្នាក៏និយាយថា បូព្រឹក្ស នៅតែឈលើការតុបតែងខ្លួនប្លែកៗ ដូចពីមុនដដែល។

គេកំពុង រង់ចាំតាមដាន នូវស្ទីលលេងខ្លួនបែបថ្មីៗ បន្តទៀតរបស់នាងថា ល្អចាក់ដោតដល់កម្រិតណា ទាំងបែបបុរាណនិងសម័យ។ ពិសេសចង់ឃើញថា មានចម្រៀងល្អ របៀបណា ផ្សេងទៀតក្រោយពេល ជោគជ័យលើ ចម្រៀងវីរៈនារី ដែលចាយទុនជាច្រើន ពាន់ដុល្លារ។ លើសពីឆ្នាំ២០២២ លេចថា ទេព បូព្រឹក្ស នឹងចាយប្រាក់ជាច្រើន ដើម្បីផលិតអឹមវី បទចម្រៀងស្នាដៃថ្មី មិនឲ្យចាញ់ឆ្នាំចាស់ជាដាច់ខាត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>