ភ្នំពេញ ៖ រហូតមកទល់នាពេលនេះអតីតតារាសម្តែងនាង ហ្វីយ៉ាតា បានបន្តបង្ហោះសារដោយប្រើប្រាស់ពាក្យចាក់ដោត លើកទឹកចិត្តខ្លួនឯងពាក់ព័ន្ធរឿងស្នេហា បន្ទាប់ពីនាងជួបរឿងស្នេហាមិនសមប្រកប ក្រោយបែកបាក់បែកជាមួយតារាចម្រៀងឯករាជ្យលោក ហេង ពិទូ។

ហ្វីយ៉ាតា បានព្យាយាមរំងាប់ចិត្ត និងលើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំ បើទោះបីជានាងហាក់បានពើបប្រទះរឿងរ៉ាវស្នេហា មិនសមប្រកបម្តងជាពីរដងនាពេលនេះក៏ដោយ ប៉ុន្តែនាងហាក់មិនមានការអស់ សង្ឃឹមនោះឡើយ ពិសេសបញ្ហាស្នេហា ខណះពេលដែលនៅតែសម្តែងក្តីសង្ឃឹម នឹងបានជួបមនុស្សល្អម្នាក់នាពេលអនាគត។
ជាថ្មីម្តងទៀត ហ្វីយ៉ាតា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន ជាមួយពាក្យចាក់ដោតថា ឈប់សួរខ្លួនឯងថា “តើខ្លួនត្រូវការមនុស្សប្រុសបែបណាទៅថ្ងៃអនាគត?” ងាកមកសួរខ្លួនយើងវិញថា “តើយើងចង់ទៅជាបែបណានៅថ្ងៃអនាគត?” កសាងខ្លួនយើងឱ្យរឹងមាំហើយល្អជាងម្សិលមិញ ហើយឲ្យកាន់តែល្អឆ្ងាយពីអតីតកាលពីមុន។

នាងថា ឈប់តូចចិត្តដែលខ្លួនយើងមិនទាន់មានសំណាងបានជួបមនុស្សល្អ ងាកមកធ្វើខ្លួនឲ្យកាន់តែល្អធ្វើឲ្យមនុស្សជុំវិញខ្លួន គិតថាគេមានសំណាងដែលបានស្គាល់យើង។
នាងបញ្ជាក់ថា កុំយកពេលវេលាទៅតាមរកនរណាម្នាក់ ដែលគេអាចផ្ដល់អ្វីដែលយើងចង់បានគួរតែយកពេលវេលានោះ ស្វែងយល់ពីខ្លួនយើងឲ្យកាន់តែច្បាស់ហើយរកខ្លួនឯងឲ្យឃើញ កុំរស់នៅរំពឹងទៅលើដង្ហើមរបស់អ្នកដទៃ ព្រោះបើគេអត់ដង្ហើមអ្នកនឹងស្លាប់។
បើតាម ហ្វីយ៉ាតា កើតមកក្នុងឋានៈគ្រួសារយ៉ាងណា ក៏ដោយមិនមែន ជាកំហុសរបស់យើងឬឪពុកម្ដាយរបស់យើងទេ ប៉ុន្តែបើអ្នកកើតមកហើយធំដឹងក្ដីរហូតដល់សព្វថ្ងៃនេះ ហើយអ្នកមិនទាន់បានធ្វើអ្វីដែលឲ្យខ្លួនឯងមានមោទនភាព ហើយអ្នកមិនទាន់ទទួលបាននូវអ្វីដែលអ្នកគិតប្រាថ្នា ចង់បានតាំងពីអ្នកនៅក្មេងកុំរអ៊ូ ឬបន្ទោសអ្នកដទៃជាពិសេសអ្នកមានគុណរបស់យើង វាគឺជាកំហុសរបស់ខ្លួនអ្នកទេ។

នាងបញ្ជាក់ថា ត្រូវចាំថាគ្រប់គ្នា រួមទាំងខ្ញុំសុទ្ធតែចាប់ផ្ដើម ពីចំណុចសូន្យ។
គួបញ្ជាក់ថា ក្រោយពីបានកសាងទំនាក់ទំនងស្នេហាឡើងវិញ មិនទាន់បានប៉ុន្មានខែផង ហ្វីយ៉ាតា និងតារាចម្រៀងលោក ហេង ពិទូ បានប្រកាសផ្តាច់ទំនាក់ទំនងគ្នាជាថ្មី បន្ទាប់ពីអ្នកទាំងពីរបានជួបរឿងស្នេហាត្រីកោណ ដោយនៅក្នុងនោះលោក ហេង ពិទូ បានសារភាពជាសាធារណះថា លោកបានធ្វើខុសចំពោះរឿងនេះ។
លោក ហេង ពិទូ បានបញ្ជាក់តាមសំណេរបង្ហោះលើបណ្តាញសង្គមថា “ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង fiyata បានបែកគ្នាហើយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហើយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ. ហើយក៏សូមទោសFi Yata នៅកំហុសមួយនេះ នឹងអរគុណសំរាប់ការលើកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ពន័គ្នាទៀតទេ ”៕
រក្សាសិទ្ធិដោយ ៖ សំណាង SV










