ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកតែអស់ឱកាស ចាកចេញពីការប្រឡងBeat the best អ៊ី ម៉ារីណែត យំផងរំភើបផង និងកាន់តែយល់ដឹងពីរបៀបច្រៀង

កញ្ញា អ៊ី ម៉ារីណែត ជាបេក្ខនារី ម្នាក់ដែលជាប់ចូលដល់ វគ្គផ្សាយបន្តផ្ទាល់ ឆ្លងផុតបាន២សប្តាហ៍មកហើយ ទាំងត្រដាមត្រដួសបំផុតលាយឡំ និងទឹកភ្នែកយំសោក។ នាងនឹងមកបង្ហាញសមត្ថភាពចម្រៀង នាសប្តាហ៍ទី៣ ក្នុងថ្ងៃអាទិត្យទី៦ កុម្ភៈ ឆ្នាំ២០២២ លើកញ្ចក់ទូរទស្សន៍ នៃឆាកដ៍អស្ចារ្យ របស់ ការប្រឡង Beat the Best រដូលកាលទី១។

មកដល់ពេលនេះ បេក្ខភាពដែលជាជើងខ្លាំងមានសំឡេង ល្អរបស់ កម្មវិធី ចូលដល់វគ្គLive Show សប្តាហ៍ទី៣ ខាងមុខ នៅសល់១០រូប ស្រី២ ខណៈអ្នកចូលជុំផ្សាយផ្ទាល់ពីដំបូងមាន១៤រូប។ រដូលកាលដំបូងនេះ សុទ្ឋតែអ្នកសំឡេងល្អ ឯ១០រូបនេះ ម្នាក់ៗប្រហែលជាបុកពោះ មិនតិចទេ ពេលទទួលលទ្ឋផល ព្រោះ សុទ្ឋតែធ្វើឲ្យគណៈកម្មាការសរសើរថា សំឡេងមានយ៉ាងពិសេសមិនចង់អោយធ្ឦាក់។

ចំពោះ អ៊ីម៉ារីណែតវិញ ហាក់ដូចជា មានសំណាងដោយគ្រប់វគ្គ ត្រូវបានជាប់ ហើយជាប់លាយឡំអារម្មណ៍ក្តុកក្តួល ហូរទឹកភ្នែកមិនតិចដង។ នាងតស៊ូណាស់លើការ ដាក់ពាក្យប្រឡង ដោយចង់បានបំផុត ឱកាសមាស ចូលវគ្គ Live Show ឲ្យបានអាទិត្យទី៥ឬទី៦។ ពិសេសនាងមិនធ្លាប់មាន វាសនា ធ្វើបានចូលមកដល់ ជុំផ្សាយបន្តផ្ទាល់នោះទេ។ កត្តាបែបនេះហើយ ទើបជំរុញឲ្យនាង ភ័យអរ នៅរាល់ពេលប្រកាសលទ្ឋផ។ អ្វីដែលនាង អស់សង្ឃឹម ២សប្តាហ៍ ដំបូង នាងមិនបានជាប់សារ បោះឆ្នោតពីសំណាក់ ទស្សនិកជននោះទេ។

នាងត្រូវឈរឲ្យគណៈកម្មាការ ទាំង៤រូប សម្រេចចិត្ត save យកសង្រ្គោះនាង បាន២គ្រា ដោយសារតែដឹងថា ម៉ារីណែត មានទុនសំឡេងល្អពីធម្មជាតិ។ ការឈរលើចំណុចបន្ទាត់ ក្រហម២លើកមុននេះហើយ ធ្វើអោយ អ៊ី ម៉ារីណែត ចង់បាក់ស្បាត ហើយអ្នកគាំទ្រនាង សុំអោយនាងកុំគិតច្រើន ខំច្រៀងឲ្យល្អ ដាក់អារម្មណ៍ឲ្យ ចូលតាម បទចម្រៀង ដើម្បីយកឈ្នះចិត្តអ្នកទស្សនា ដើម្បីឆ្លងដល់វគ្គមួយទៀត។

គួរបញ្ជាក់ថា អ៊ី ម៉ារីណែត ជាសិស្សសាលា វិចិត្រសិល្បៈ ផ្នែកចម្រៀងអូប៉េរ៉ា ដែលជាជំនាញ ពិបាករៀន ហើយទាល់តែមានសំឡេងល្អជាស្រេច ទើបទៅរួច។ ឆាកជីវិតជាបេក្ខជន នាងមានប្រវត្តិចូលប្រឡងចម្រៀង តាមកម្មវិធីមួយចំនួនដែល មិនទាន់ដល់គោលដៅ។ ទើបតែពេលនេះនាងឆក់បាន ការទាក់ទាញហើយចូលដល់កងព័ន្ឋ ពិសេសដែលនាងប៉ងចង់បង្ហាញយូរមកហើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>