ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម សាម៉ន បណ្ឌិត្យ ចេញមុខរិះគន់ ក្នុងពិធីមង្គលការបច្ចុប្បន្ន

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីហ្វេសប៊ុកមួយរបស់ឯកឧត្តម សាម៉ន បណ្ឌិត្យ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអតីតអ្នករៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ល្បីឈ្មោះម្នាក់ បានសរសេរពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពិធីមង្គលការសព្វថ្ងៃ ដែលឯកឧត្តមចាត់ទុកថាគឺជាការអនុវត្តន៍ខុសពីទម្រង់ដើមនៃវប្បធម៌ដូនតា។

ឯកឧត្តម សាម៉ន បណ្ឌិត្យ បានប្រើហ្វេសប៊ុក ឈ្មោះ យុជជនជនបទ ហើយបានបង្ហោះថា”តើ អ្វីទៅ ដែលជាប្រពៃណីខ្មែរ វប្បធម៌ខ្មែរ សីលធម៌សង្គម សុជីវធម៌សង្គម ដែលដូនតាយើងបានបន្សល់ទុកជាយូរយារណាស់មកហើយនោះ?។ ជារឿយៗនៅលើបណ្តាណសង្គមfackbook រឺ video youtube គឺតែងតែឃើញការបង្ហោះនូវវីដេអូក្នុងពិធីកាត់សក់នានា ក្នុងមង្គលការកូនប្រុសស្រីនីមួយៗ ស្ទើរគ្រប់ទីកន្លែងហើយមានវីដេអូជាច្រើន ដែលបង្ហាញពីពិធីកាត់សក់ដែលបងប្អូនយើងខ្លះពុំសូវចាប់អារម្មណ៌។ ដូចក្នុងរូបភាពនេះវាជ្រុលណាស់ទៅហើយ ដែលសកម្មភាពក្នុងវីដេអូនេះ បានផ្សព្វផ្សាយដែលធ្វើអោយប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែររបស់យើង។ និយាយតាមត្រង់ទៅពិធីកាត់សក់ក្នុងពេលបច្ចុប្បន្ន ហាក់បីដូចជាលេងសើចពេកហើយ ពេលខ្លះ ការប្រើពាក្យសំដីក្នុងពិធីកាត់សក់ មិនសមទៅនឹងពិធីសិរីសួស្តីជ័យមង្គលកូនប្រុសស្រីនោះឡើយ រួមទាំងកាយវិការ កំប្លុកកំប្លែងជ្រុលពេក មិនតែប៉ុណ្ណោះសូម្បីតែអ្នកមិនមានចំណេះជំនាញ ខាងពិធីកាត់សក់ក៏ចេះតែយកទៅលេងសើចដោយប្រើកាយវិការខ្លះ និងពាក្យសំដីមិនសមរម្យផងដែរ។

ខ្ញុំជឿថា បងប្អូនខ្មែរយើងយល់ច្បាស់ណាស់ពីប្រពៃណីខ្មែរដ៏ល្អតាំងពីបុរាណកាល ហើយសិទ្ធតែត្រូវបានអនុវត្តន៍ ដោយភ្ជាប់ភ្ជួរតាមច្បាប់ក្បួនត្រឹមត្រូវ ទៅតាមកម្មវិធីនីមួយៗហើយរក្សាបាននូវវប្បធម៌ និងប្រពៃណីបានយ៉ាងល្អ ដូច្នេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នា មេត្តាជាពិសេសបងប្អូនដែលមានកូនចៅរៀបចំមង្គលការ គួរតែមេត្តាពិនិត្យ និងណែនាំដល់ក្រុមអ្នកកាត់សក់ កុំឲ្យរៀបចំក្នុងពិធីកាត់សក់ជ្រុលហួសហេតុ នាំឲ្យមហាជនមានការរិះគន់ តាមបណ្តាញសង្គម ក៏ដូចធ្វើឲ្យប៉ពាល់ ឬបាត់បង់អត្តសញ្ញាណវប្បធម៌ ប្រពៃណីខ្មែររបស់យើងដ៌ល្អផូរផង់នេះ ហើយស្របជាមួយគ្នានេះខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងធម្មការនិងសាសនា ពិតជាធ្លាប់បានឃើញរាល់រូបភាព វីដេអូទាំងនេះ នៅលើបណ្តាញសង្គមfackbook រួចមកហើយដែរ។


សូមបងប្អូនមេត្តា ចូលរួមគោរពអនុវត្តន៍ និងថែក្សា វប្បធម៌ប្រពៃណីរបស់យើង ឲ្យគង់វង់តាមលទ្ធភាព ដែលអាចធ្វើទៅបានទុកជួន អ្នកជំនាន់ក្រោយបានស្គាល់ និងថែរក្សាបន្តផង។”
ការលើកឡើងមួយនេះ ឃើញមានការគាំទ្រខ្លាំង ដោយសារតែភាគច្រើន នៃពិធីកាត់សក់ នាពេលបច្ចុប្បន្ន ហាក់មិនសូវផ្ដោតរឿងសិរីសួស្ដី និង ក្បួនខ្នាតដូចមុន តែផ្ដោតរឿងកំប្លុកកំប្លែងច្រើនជាង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>