ភ្នំពេញ ៖ ចាត់ទុកជារឿងកម្របានឃើញ ក្នុងពេលដែលតារាសម្តែងវ័យក្មេងនាង ដាវ ដាវីកា បានហ៊ានព្រលែងខ្លួនស្លៀកឈុតប៊ីគី យ៉ាងស៊ិចស៊ីបង្អួតភ្នែកមហាជន ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុល។
ក្នុងឈុតប៊ីគីនីដ៏ស្តើងឆែកបញ្ចេញសាច់ភ្លៅគ្របដណ្តប់រាងកាយ ដ៏តូចច្រឡឹងត្រូវបាន ដាវ ដាវីកា បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយអ្នកលេងបណ្តាញមួយនេះ ជាពិសេសបុរសដកកចំហរមាត់សម្លឹងមិនដាក់ភ្នែក។
យ៉ាងណា តាមរយៈរូបភាពជាច្រើន ដែលតារារូបនេះ បង្ហាញនាពេលបានទទួលការលើសសើរជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាង ដែលមើលទៅប្លែកភ្នែកខុសពីធម្មតា។

ជាការកត់សម្គាល់ កន្លងមកគេកម្របានឃើញ ដាវ ដាវីកា បញ្ចេញការស្លៀកពាក់បែបស៊ិចស៊ីណាស់ ទោះជាក្នុងជីវិតប្រចាំថ្ងៃ និងការសម្តែង។
ប៉ុន្តែយ៉ាងណា មិនខុសពីតារាផ្សេងទៀតឡើយ ដាវ ដាវីកា មិនខ្លាចនឹងគ្រងឈុតប៊ីគីនីបែបស៊ិចស៊ីបែបជីវិតឯកជន នៅពេលដែលនាងទៅកំសាន្តនៅតាមមាត់សមុទ្រនោះឡើយ។
គួរបញ្ជាក់ថា ទម្រាទម្រាំបានឈានដល់ចំណុចនេះ តារាសម្ដែងវ័យក្មេង ដាវ ដាវីកា បានឆ្លងកាត់ការសម្ដែងជាតួអង្គរាយរង និងបទពិសោធន៍រាប់មិនអស់។
តារាសម្ដែងវ័យ២១ឆ្នាំទើបតែប្រឡូកក្នុងវិស័យសិល្បៈសម្ដែងបានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយខិតខំប្រឹងប្រែងតាំងពីគ្មានបទពិសោធន៍ទាល់តែសោះរហូតបានសម្ដែងជាតួឯក។ រឿងដំបូងបំផុត ដែលតារាស្រីវ័យក្មេងនេះចូលរួមសម្ដែងគឺរឿង “នាងនាថបាត់ដំបង” ដោយពេលនោះគ្រាន់តែជាតួបន្ទាប់បន្សំតែប៉ុណ្ណោះ។

បន្ទាប់ពីរឿងដំបូង តារារូបនេះនៅតែបន្តអាជីពសម្ដែង ក្នុងរឿងជាច្រើនដូចជា “មន្តស្នេហ៍លេខា” “ម្ចាស់បំណុល” “មកុដកូនក្រមុំ” “វាសនាវីរីយ៉ា” ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់ពីបណ្ដារឿងទាំងនេះ គឺនាងតែងតែសម្ដែងជាតួកាចភាគច្រើន។ លុះមកដល់រឿងចុងក្រោយដែលនាងសម្ដែងនៅក្នុងរឿង “ប្រអប់សំបុត្រចោលទុក្ខ” ដាវីកា ផ្លាស់ប្ដូរមកសម្ដែងជាតួស្លូតវិញម្ដង។
ចុងក្រោយនាងក៏បានតំណែងតួឯកនៅក្នុងរឿង ទឹកសាប ដែលទើបនឹងចាក់បញ្ចាំងចប់កាលពីពេលថ្មីៗនេះតាមរយៈទូរទស្សន៏បាយ័ន។
ដាវ ដាវីកា ធ្លាប់បានលើកឡើងថា បើបើទោះជាគេចង់ឲ្យនាងសម្ដែងមិនមែនជាតួឯកក៏ដោដោ តែនាងនៅពេញចិត្តសម្ដែង ឲ្យតែតួអង្គនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និងមានសាច់រឿងល្អ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv















