ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី ណូរ៉ា ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយកូនក្រមុំដ៏ស្រស់ស្អាត

ភ្នំពេញ ៖ ក្រោយពេលសិក្សាចិត្តគំនិតគ្នា បានមួយរយៈពេលនេះ តារាសម្តែងលី ណូរ៉ា បានសម្រេចចិត្តភ្ជាប់ពាក្យភ្ជាប់ស្នេហ៍ ជាផ្លូវការ ក្រោមពន្លឺចាស់ទុំដឹងឭ ជាសក្ខីភាព។ ពិធីនេះ បានសម្រេចធ្វើឡើងកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២២ នាទឹកដីខេត្តកំពង់ចាម។ កំលោះមុខស្រស់ លី ណូរ៉ា ញញឹមបិទមាត់មិនជិតនោះទេ ក្រោយត្រៀមងារជាស្វាមីឆាប់ៗ។

តាមការបញ្ជាក់ ពីកូនកំលោះលី ណូរ៉ា ដែលជាតួសម្តែង កំពុងលេចធ្លោ បានលើកឡើងថា ខ្លួនបានសម្រេចចិត្តភ្ជាប់ពាក្យ ជាផ្លូវការ ជាមួយគូដណ្តឹង ដែលមានឈ្មោះហ៊ី ម៉ាឡែន។ យើងទាំង២បានស្គាល់ចិត្តគ្នា និងមានគំនិតច្បាស់លាស់សដៀងគ្នា ថែមទាំងនិស្ស័យប្រហែលគ្នាផងនោះទើប អាចមកសំពះផ្ទឹមជាមួយគ្នាពេលនេះបាន។

លោកថា ពិធីភ្ជាប់ពាក្យនេះធ្វើឡើងនៅស្រុកកំណើត ដោយមានការចូលរួមពីចាស់ទុំ មិត្តសិល្បករតិចតួច ហើយនឹងរៀបមង្គលការពេញមុខ មាត់នាអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ លោកនិងបន្តខំរកប្រាក់បន្ថែមទៀត ដើម្បីយកមកចំណាយលើពិធីមង្គលការខាងមុខ ដើម្បីឲ្យបានសមរម្យ។

បើទោះជាមានគូអនាគត មានមែកធាង ណូរ៉ា នៅតែប្រកាសថា លោកមិនបោះបង់ចោលសិល្បៈនោះទេ នៅតែប្រឡូកព្រោះវិថីសិល្បៈតស៊ូ តាំងពីគ្មានគេស្គាល់រហូត មានគេស្គាល់។ ម្ល៉ោះហើយទោះបីជាលោក មិនទាន់លាន់ឭខ្លាំងតែលោកក៍ មានផលិតករតាមផលិតកម្មល្បីៗ ហៅសម្តែង បន្តបន្ទាប់ និងបានថតចម្រៀងជាច្រើនតាមផលិតកម្ម។ បែបនេះហើយទើបមិនអាចចោលសិល្បៈបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>