ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ បាល់ទាត់ច្រើនរូប ត្រូវមកជុំគ្នា តាំងសមាធិ ដើម្បីឡើងទីលានប្រកួតកុំអោយតក់ស្លុត

ភ្នំពេញ ៖ កីឡាករដ៏វ័យក្មេង កំពុងពេញកម្លាំងជាច្រើននាក់ បានមកជួបជុំគ្នាប្រមូលផ្តុំ ដើម្បីធ្វើសមាធិផ្លូវអារម្មណ៍ ឲ្យបានល្អ ហាត់ពត់ខ្លួនឯង ឲ្យបានជៀសវាងក្រេវក្រោធពេលឡើងទៅ ទីលានបាល់ទាត់។ កម្មវិធីនេះ បានរៀបចំឡើង ដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ នាវត្តមុនីប្រសិទ្ឋវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសង្ឃដីការ របស់សម្តេចសង្ឃ មួង រ៉ា បានមានថេរដិកាថា ការមកជួបជុំគ្នានេះ ដើម្បីរៀបចំចិត្តកីឡាករ មិនតក់ស្លុត ចាញ់គេ។ ត្រូវមានកម្លាំងចិត្តខ្លួនឯងជា សំខាន់ហើយយកការហាត់រៀនមក អនុវត្តប្រកួត។ ត្រូវតាំងចិត្តកុំខ្លាចអ្នកដទៃ ហើយត្រូវគិតថា ក្នុងចំណោមអ្នកទស្សនារាប់លាន នាក់ យើង១២រូបជា ក្តីសង្ឃឹមជាតិ ហើយយើង យកធម៌មកគិត ។ មិនត្រូវប្រមាថអ្នកដ៍ទៃ កុំមើលងាយដៃគូ ហើយខំតស៊ូទើបយកឈ្នះបាន។ គ្មានអ្វីដែលធំជាងធម៍អារ កុំក្រេវកុំក្រោធ មោហៈចំពោះអ្នកដ៍ទៃ។ ត្រូវយកកាយគ្របដណ្តប់ ដោយខ្លួនឯង មិនមែនយកដណ្តប់គ្របលើ អ្នកដ៍ទៃឡើយ។

តាមប្រសាសន៍ លោកមុនី ប្រធានគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា ប៉ុស្តិ៍លេខ៥ ពិតជាមានការសោមនរីករាយជាទីបំផុតដែល បានខាងថ្នាក់ដឹកនាំកំពូលៗ ដឹកនាំកីឡាករ មកសមាធិ នៅទីតាំងវត្តដ៏ពូកែមួយនេះ។ យើងចង់ឲ្យកីឡាករទាំងអស់ស្ងប់អារម្មណ៍ស្ងប់ចិត្ត មិនត្រូវច្រឡោតពេលប្រកួត ចង់យកឈ្នះគេ ទាល់តែចិត្តស្ងប់ហើយ ប្រើបច្ចេកទេសដែលមានទៅប្រកួត។ កីឡាជាមិត្តភាព កីឡាមិនមែនសមរភូមិនៃការគុំគួនគ្នាឡើយ។ នាចុងកម្មវិធីក៍មានការ ជួបជុំពិសាអាហារសាមគ្គីយ៉ាងរីករាយស្និទ្ធស្នាលផងដែរ។ លោកថា នេះជាការចូលរួម លើកស្ទួយវិស័យកីឡាបាល់ទាត់ របស់កម្ពុជាយើងមួយផ្នែកផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>