ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយព្រែក អាចក្លាយជា កូនប្រសា អតីតតារាចម្រៀង ឈិន កុសលបានទេ

ភ្នំពេញ ៖ មានការតាមដាន លើបណ្តាញសង្គមជាប្រចាំថា រវាង នាយ ព្រែក និង ឈិន មុន្នីនាថ កំពុងស្រឡាញ់គ្នា ហើយក្លាយជាការតាមដានគ្នា លើបណ្តាញថា អាចតចំណងស្នេហ៍ជាគូជីវិតតទៅកើតទេ។ យ៉ាងណានៅ មិនទាន់ដឹងថា ចាស់ទុំសងខាងមានការយល់ឃើញថា ក្មេងៗទាំង២ ពិតជាមានចំណូលចិត្តសង់តង់ចិត្តគ្នា ក្លាយជាគូគាប់បានតទៅ ឬប្រែប្រួលបែបណាទៀត។

ពិធីករលោកខេង រតនៈ ហៅនាយព្រែក កាន់តែបង្ហាញាភាពស្អិតល្មូតស្នេហ៍ជាមួយកូនក្រមុំ អតីត តារា ចម្រៀងលោកឈិន កុសល គឺស្រីស្រស់ឈិន មុនីនាថ ដោយពួកគេកៀកកើយគ្នាដូចប្ដីប្រពន្ធទើបរៀបការ ហើយ ថ្មោងថ្មីអីចឹង។ជាញឹកញាប់គេឃើញនាយព្រែក ដើរតាមមុនីនាថ ស្ទើគ្រប់ជំហ៊ានតែម្ដង ខណៈដែលទំនាក់ ទំនងរបស់ពួកគេទាំងពីរត្រូវបានគ្រួសារទាំងសងខាងដឹងឭ ហើយគ្មានអ្នកណាម្នាក់ជំទាស់ឡើយ។អ្នកសិល្បៈរួម អាជីបានខ្សឹបខ្សៀវគ្នាថាពេលនេះនាយព្រែក ជិតក្លាយទៅជាកូនប្រសាលោកឈិន កុសល ទៅហើយមិនយូទេ ពួកគេនឹងភ្ជាប់ពាក្យហើយរៀបការជាមួយគ្នាជាមិនខាន។

យ៉ាងណានៅពេលអ្នកយកព័តមានយើងសាកសួរតាមទូរស័ព្ទស្រីស្រស់ឈិន មុនីនាថ ពីរឿងទំនាក់ទំនងជាមួយ នាយព្រែក នាពេលកន្លងមកតារាសម្ដែងតូចតន់រូបនោះមិនឆ្លើយ តបនោះទេដោយអះ អាងថាកំពុងជាប់រវល់ថត ខណៈដែលផ្ញើរសារតាមហ្វេសបុកនាងមិនបំភ្លឺរឿងនេះឡើយ។ប៉ុន្ដែបើមើលទៅលើការចុះ សម្រុងគ្នារវាង ឈិន មុនីនាថ និងនាយព្រែក នោះច្បាស់ណាស់ថាពេលនេះគូស្នេហ៍ យុវវ័យ១គូនេះចិត្ត១ថ្លើម១និងគ្នា ទៅហើយ ។

គួរបញ្ជាក់ថានាយព្រែក បានភ្ជាប់ពាក្យជាមួយស្រីស្អាតម្នាក់ឈ្មោះជា ស្រីតី កាលពីខែកញ្ញាឆ្នាំ ២០១៦ តែ នៅ ឆ្នាំ ២០១៩ ពួកគេក៍ចែកផ្លូវគ្នាដោយស្រីតី បញ្ចេញសារបង្ហោះតាមហ្វេសបុកឲ្យគ្រប់គ្នាបានដឹង។ក្រោយប្រេះឆា ស្នេហ៍ ក្រមុំខេត្តកំពង់ចាមនោះនាយព្រែក ងាកទៅល្អូកល្អើនជាមួយស្រីក្មេងឈិន មុនីនាថ វិញម្ដងហើយរហូត មក ដល់ពេលនេះពួកគេទាំងពីរនាក់កាន់តែយល់ចិត្តគ្នាបានល្អ បើទោះជាមានពេលខ្លះ ទាំងសងខាងហាក់ដូចជាប្រចណ្ឌគ្នារៀងៗខ្លួនក្ដី៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>