ភ្នំពេញ ៖ សង្សារនាយ ចឺម គឺ នាង សេង សុឃីម បានចេញមុខបកស្រាយបញ្ជាក់ ពីសម្ព័ន្ធភាពជាមួយតារាចម្រៀងរូបនេះ បន្ទាប់មានព័ត៌មានលេចលឺថា ចំណងស្នេហារបស់ពួកគេទំនងជាដល់ផ្លូវបំបែក។
មហាជនដែលនិយមតាមដានជីវិតអ្នកសិល្បៈបាននាំគ្នាដាក់ការសង្ស័យថា ចំណងស្នេហាថ្មីរបស់នាយ ចឺម អាចនឹងឈានដល់ផ្លូវបំបែក បន្ទាប់ពីពួកគេបានឃើញសង្សាររបស់តារារូបនេះតែងតែបង្ហោះសារពីការខូចទឹកចិត្ត និងការលើកទឹកចិត្តខ្លួនឯងតាមបណ្តាញហ្វេសប៊ុកជាបន្តបន្ទាប់។

ជាងនេះទៅទៀតមួយ រយៈចុងក្រោយនេះ ពួកគេទាំងពីរក៏មិនសូវបានបង្ហោះរូបភាពស្និទ្ធស្នាល ជាមួយគ្នាថ្មីបន្ថែមទៀត នោះជាហេតុនាំឲ្យគេជឿថា ចំណងស្នេហ៍របស់អ្នកទាំងពីរ ទំនងជាជួបភាពរកាំរកូស។
យ៉ាងណា ច្រើនតបបញ្ហានេះ សង្សារនាយ ចឺម បានចេញមុខបកស្រាយ និងបានបដិសេធចោល ពីការយល់ឃើញរបស់មហាជនមួយចំនួន ខាងលើនេះ ខណះពេលនាងចាត់ទុកខ្លឹមសារដែលនាង បានបង្ហោះនោះគឺគ្រាន់តែបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន របស់នាងប៉ុណ្ណោះ។
នាងបានលើកឡើងថា បងៗអើយ ប្អូនpostខេបសិនទាក់ទងអារម្មណ៍ពុកម៉ែបងប្អូន ក៏មិនបាន បងៗមិនបាច់ហត់សង្ស័យទេ បើមានថ្ងៃនោះមែនចាំប្អូនliveប្រាប់ណា។
នាងថា កុំបារម្ភអីណាមួយរយៈរវល់ការងារខ្លាំងពេកខអត់សូវមានមើលfb ទើបឃើញព័ត៌មានមិញៗ និងអរគុណណាស់ដែលបានបារម្ភប្អូនៗ។
នាងបន្ថែមថា បងជាសង្សារល្អណាស់ គាត់មិនដែលធ្វើឲ្យខ្ញុំយំរឿងស្រីម្តងណាទេ ខ្ញុំស្បថជូន គាត់ឲ្យសិទ្ធិខ្ញុំគ្រប់យ៉ាង លើកលែងតែម្យ៉ាងល្មមហើយ អត់ប្រាប់អ្នកទាំអស់គ្នាទុកឲ្យឆ្ងល់…ចង់ដឹងសួរគាត់។

នាយ ចឺម និងគូស្នេហ៍បានចាប់ផ្តើមកសាងទំនាក់ទំនងក្រៅឆាកជាមួយគ្នាយ៉ាងបើកចំហរ ក្នុងពេលដែលជារឿយៗ គេតែងបានឃើះអ្នកទាំងពីរ តែបង្ហាញអារម្មណ៍ស្រឡាញ់ និងភាសាយ៉ាងផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក។
យ៉ាងណា បើទោះបីជាអ្នកទាំងពីរបានបើកចំហរស្នេហ៍ ដោយមិនលាក់លៀមក៏ដោយ រហូតមកទល់នាពេលនេះ អ្នកទាំងពីរក៏នៅមិនទាន់ បានបង្ហើបពីគម្រោង ចូលរោងការនៅពេលណានៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ សំណាង Sv









