ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរ ពេលនេះKokowa Khemisunida Miss Grand Thailand2019 ត្រូវប្រគល់សិទ្ឋិ ឲ្យក្លាយជាអ្នករៀបចំការប្រកួត Miss Grand នៅថៃ

ភ្នំពេញ ៖ មើលឃើញពី សមត្ថភាព ទេពកោសល្យ មានយ៉ាងច្បាស់ អតីតបវរកញ្ញាថៃ ដ៍មានសម្ជស្សគួរ ឲ្យទាក់ទាញ ពេលនេះបានកាដូសំខាន់មួយ។ នាងត្រូវបានចាត់ឲ្យក្លាយជាអ្នករៀបចំ ការប្រកួតបវរកញ្ញា ហើយបេសកកម្មមួយនេះ ក៏មិនមែនជារឿងលេងសើចដែរ ដោយត្រូវការហ្មត់ចត់ឲ្យល្អ ព្រោះនេះជាការ សាងស្នាដៃថ្មីរបស់នាង។

លោកណាវ៉ាត់ ដែលជាបុគ្គលដ៏ល្បីឈ្មោះហើយ ត្រូវបានប្រជាជនថៃ និងកម្ពុជា ទទួលស្គាល់ថា ជាអ្នកគ្រប់គ្រង កម្មវិធីMiss Grand ផងនោះ បានសម្រេចចិត្តផ្ទេរតំណែងរៀបចំអោយ ទៅនារីកំពូលសម្រស់ ម្ចាស់មកុដឆ្នាំ២០១៩ នាងកូកូ។ នេះជាការសាងភាព ចាប់អារម្មណ៍មួយនៅក្នុងសង្គមថៃ ដែលគេតាមដានវិស័យបវរកញ្ញា។

លោក ណាវ៉ាត់ បានអះអាងថា បវរកញ្ញា កូកូ នាងបានយល់ជ្រាបពីរបៀបរៀបចំការប្រឡងមួយនេះ ច្បាសឭលាស់ហើយ បន្ទាប់ពីខំព្យាយាម សង្កេត និងរៀនសូត្របានច្រើនលើក។ នាងមាននិស្ស័យយល់ពីការងារមួយនេះ ទើបលោកសម្រេចចិត្តលើកតំណែង មួយនេះ ឲ្យមានមើលថែម្តង ។ លោករំពឹងថា ពន្លកអ្នកគ្រប់គ្រងមួយនេះពិតជាមិនធ្វើឲ្យគេខកបំណងនោះឡើយ។

នាងកូកូ ក្រៅពីជាប់បានមកុដ ឯកក្នុងស្រុក នាងក៏ចូលដល់Top 5 Miss Grand International 2019 ផងដែរ។ ចុងក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ ដែលសមត្ថភាពរបស់នាង ពិតជាខ្លាំង ខណៈពេលនោះម្ចាស់មកុដ បានទៅលើប្រទេសវេណេហ្សូអេឡា ។ ស្រីស្អាតរូបនេះក៏ធ្លាប់មកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាផងដែរ កាលពីប៉ុន្មានឆ្នាំមុន។ អ្វីដែលនាងធ្វើ ពេលនេះ បានរៀបចំប្រឡង តាមខេត្តនានា នៅស្រុកថៃ ដោយរើស បានស្រីស្អាតៗមួយចំនួនហើយ ដូចជា Miss Grand បាងកក Miss Grand ភូកេត ឈៀងរៃ ជាដើម ហើយក៏បន្តរកទៀត ដើម្បីមកប្រកួតលក្ខណៈ លំដាប់ប្រទេសបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>