ភ្នំពេញ ៖ ការប្រកួតបុរសឯក បានចាប់ផ្តើម ស្វែងរកអ្នកមានសមត្ថភាព ជាបន្តបន្ទាប់ហើយ ដោយម្នាក់ៗ ក៏ចង់ដឹងថា បុរសរូបណា មានសមត្ថភាពពិតប្រាកដ ហើយក្លាយជាម្ចាស់ពាន ក្នុងឆ្នាំនេះ។ ពិសេសក៏មានតួនាទីធំចេញទៅឆាកអន្តរជាតិផងដែរ។
អ៊ិន លក្ខិណា បានតស៊ូ ការប្រកួតលើវិស័យ បវរកញ្ញា ម្តងហើយម្តងទៀត ដើម្បីសម្រេចបំណងប្រាថ្នា។ នាងត្រូវបាន អ្នកគាំទ្រមើលឃើញថា ជាក្មេងស្រី មិនចេះចុះចាញ់ឧបសគ្គ ហើយរមែងប្រឆាំងការប្រមាថលើពាក្យ រិះគន់ពណ៌សម្បុរ របស់មនុស្សស្រី។ ចិត្តឆន្ទៈនេះហើយ បានរុញឲ្យតូចតន់ រាងស្រឡូន មុខដូចកូនកាត់រូបនេះ ឈ្នះមកុដ ហើយក្លាយនារីដ៏មានសម្រស់ និងតំណាងជាតិខ្លួនចេញទៅការប្រកួត ដ៏សំខាន់នៅលើពិភពលោក។

ស្រីស្អាត អ៊ិន លក្ខិណា កំពុងតែរង់ចាំ អ៊ុតមើលប្រុសស្អាត ម្នាក់ដែលកំពុងប្រកួតនៅឡើយ ហើយមួយណាដឹកដៃនាងឡើង ទៅឆាកអន្តរជាតិតំណាង ប្រទេសកម្ពុជា។ ម្នាក់ៗ កំពុងរង់ចាំហើយ រំពឹងថា នឹងបានបំពេញ ការងារឲ្យល្អ ក្រោយពេលជាប់។
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា អ៊ិន លក្ខិណា ដែលជាបវរកញ្ញាលំដាប់រងទី១ Miss Grand Cambodia ដែលកញ្ញា ក៏ត្រូវអ្នករៀបចកំកម្មវិធី ជ្រើសរើសជាបេក្ខនារីខ្មែរដំបូងគេ ទៅចូលរួមក្នុងការប្រកួតសម្រស់ Miss Supranational 2022 នាពេលខាងមុខនេះហើយ ។
ទន្ទឹមនឹងនេះ ទោះបីមិនមានស្បែកភ្លឺម៉តរលោង ដូចបវរកញ្ញដទៃក្តី តែបើក្រឡេកមើលប្រជាប្រិយភាព របស់រូបនាងវិញ មិនចាញ់បវរកញ្ញារួមជំនាន់នោះប៉ុន្មានឡើយ ដោយភាគច្រើន មហាជនជាច្រើន បានពោលពាក្យសរសើរថា រូបនាងសម្បុរខ្មែរអង្គរ តុបតែងយ៉ាងណាក៏នៅតែស្រស់ ។

អ៊ិន លក្ខិណា គូសបញ្ជាក់ឲ្យដឹងថា នាងបានបង្វឹកខ្លួនខ្លាំងណាស់ ដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិ។ នាងត្រៀមរួចហើយ នៅចាំតែបេក្ខជនម្នាក់ទៀតប៉ុណ្ណោះ ដឹកដៃគ្នា។ ពេលនេះ បេក្ខជនច្រើនរូបកំពុង មកប្រកួតគ្នា យកលេខមួយ ដោយត្រូវវាយតម្លៃ ដោយគណៈកម្មាការសំខាន់ៗ ដូចជា រូបនាង បងលីវ ជីលី បងស្រី ប៉ូគីម ថេងសុតធីតា និងអ្នកជំនាញច្រើនទៀត។ នៅពេលរើសបាន បុរសឯកហើយ ត្រូវធ្វើដំណើរជាមួយគ្នា ទៅក្រៅប្រទេស ព្រោះកម្មវិធីប្រឡងនោះរើសផ្នែកនារីផង បុរសផង។ ដូចនេះនាងគ្មានអ្វីសុំក្រៅពីការលើកទឹកចិត្តពីមហាជន ក្នុងស្រុកនោះទេ ដែលជាកម្លាំងចិត្តដ៍ធំមួយ។
បេក្ខភាពដែលកំពុងលេចធ្លោ ក្នុងកម្មវិធីប្រឡង 🇰🇭 Mister Supranational Cambodia 2022 ឡៅ បញ្ញា មកពីខេត្តកំពង់ធំ លោក យុទ្ឋ ថនវណ្ណៈ មកពីខេត្តព្រះវិហារ រឹទ្ធ ស៊ីភុន បេក្ខភាពតំណាងឲ្យខេត្តកែប៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















