ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះលើកពេលខែកុម្ភៈ ទឹម រដ្ឋា សន្យាការឲ្យបានក្នុងខែមិនាវិញ

ភ្នំពេញ ៖ បើទោះបីស្ថានការ បរិយាកាសកូវីដ១៩ មេរោគអូមីក្រុង មានការវាយលុកបែបណា ក៏ ទឹម រដ្ឋា និង ស្វាមី និងមិនលើកពេលទៀតឡើយ។ បើតាមប្រភពច្បាស់ការណ៍ ទឹម រដ្ឋា អាចរៀបការក្នុងខែមិនានេះ ។ ទោះជាស្ថិតក្នុង ការបុកពោះរលកកូវីដ តែរដ្ឋាបានតាំងចិត្ត តាំងអារម្មណ៍រួចហើយថា យកឈ្នះឲ្យបានហើយ មិនពន្យាពេលតទៅទៀតឡើយ។

ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាសម្ដែងស្រី ទឹម រដ្ឋា បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា ជារូបភាព Pre-wedding របស់អ្នកនាង។ តែយ៉ាងណាមិញ គេស្រាប់តែឃើញថា តារាស្រីរូបនេះប្រកាសលើកថ្ងៃរៀបការទៅវិញ ក៏ព្រោះថា កាលៈទេសៈដ៏លំបាកនៃស្ថានភាពកូវីដ-១៩។

យ៉ាងណាមិញ អ្នកនាង ទឹម រដ្ឋា ធ្លាប់បានប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះរឿងរៀបការ អ្នកនាងមានអ្វីពិសេសត្រៀមធ្វើឱ្យហ្វេនអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ហើយទន្ទឹមចាំមើល។ គូស្នេហ៍ របស់ អ្នកនាងលោក Jovany Antonio ក៏ ជាម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ ទាំងក្នុង និងក្រៅប្រទេស ដែលអាចឱ្យ អ្នកនាង រស់នៅបានយ៉ាងសោយសុខ។ អ្នកនាងរម្លឹកថា កាលពី៥ឆ្នាំមុន អនាគតស្វាមី ធ្លាប់បានរៀបគម្រោងសុំអ្នកនាងរៀបការតែនៅមិនទាន់សម្រេច។ ដូច្នោះ ចូលដល់ឆ្នាំទី៦នេះ អាចនឹងអ្នកនាងជាអ្នកសុំស្វាមីរៀបការវិញ ដើម្បីហ្វេន បានភ្ញាក់អារម្មណ៍ បន្ដិច។ ទោះជាយ៉ាងណាក្ដីអ្នកនាងក៏មិនរំលងប្រពៃណីខ្មែរផងដែរ។
អ្នកនាងថា រៀបការនៅសណ្ឋាគារមួយកណ្តាលក្រុង ភ្នំពេញ ហើយកន្លែងនាងជ្រើសរើសនោះ មិនដែលមានគូស្នេហ៍ណាជ្រើសឡើយ ដោយទីនោះពិតជាប្លែកសូមធានា។ នាងក៏ហោះទៅអាមេរិក រៀបការម្តងទៀតតាមរយៈការស្នើរពីឪពុកម្តាយក្មេកចង់ឃើញ។

តែនៅទីបំផុត ថ្ងៃនេះអ្នកនាង ទឹម រដ្ឋា បានសរសេរប្រាប់ទៅកាន់មហាជនថា« ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ។ 22_2_2022 ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpostរូបថតរៀបការ។ ក្នុងថ្ងៃមហាល្អឆ្នាំល្អតែថ្ងៃពិតប្រាកដនិងមកដល់ឆាប់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ Jovany Antonio»៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>