ភ្នំពេញ ៖ តារាសម្តែងនាង អាង សុជាតា បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានដឹងព័ត៌មានបុរសម្នាក់ បានប្រើប្រាស់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់នាង ព្រមទាំងអះអាងថា នាងជាភរិយា ហើយដើរខ្ចីលុយគេ ទាំងដែលនាងមិនបានដឹងខ្លួនសូម្បីតែបន្តិច។
យ៉ាងណាក្រោយដឹងរឿង តារាស្រីរូបនេះ ក៏បានប្រញ៉ាប់ប្រញ៉ាល់ចេញមកប្រកាសបដិសេធ និងមិនទទួលស្គាល់ នូវរាល់ទង្វើដែលបុរសរូបនោះបានធ្វើនោះឡើយ , ពេលដែលនាងអាចនឹងមានវិធានការផ្លូវច្បាប់ណាមួយ សម្រាប់ជាការការពារខ្លួនចំពោះរឿងនេះ។

អាង សុជាតា បានបង្ហោះសារថា ជម្រាបសួរបងប្អូនទាំងអស់គ្នា…!! មួយរយៈនេះ មានលេខទូរស័ព្ទជាច្រើនខ្សែ បានទាក់ទងមកខ្ញុំសួរថា តើខ្ញុំត្រូវជាអ្វីជាមួយមនុស្សប្រុសម្នាក់នេះ??? ខ្ញុំមិនដែលស្គាល់គាត់ មិនដែលទាក់ទង ឬពាក់ព័ន្ធអីជាមួយនឹងមនុស្សប្រុសម្នាក់នេះឡើយ។
នាងបញ្ជាក់ថា «មនុស្សម្នាក់នេះ បានដាក់លេខទូរស័ព្ទរបស់ខ្ញុំ ជាលេខទូរស័ព្ទក្នុងនាមជាប្រពន្ធរបស់គាត់ ហើយទៅខ្ចីលុយគេ ដូច្នេះបើមានបញ្ហាអី ខ្ញុំមិនទទួលខុសត្រូវនោះទេ សុំបងប្អូនទាំងអស់ទទួលដឹងឮផង អរគុណ»។
បើតាម អាង សុជាតា មួយរយៈនេះមានលេខទូរស័ព្ទជាច្រើនខ្សែ បានទាក់ទងមកខ្ញុំសួរថាតើ ខ្ញុំត្រូវជាអ្វីជាមួយមនុស្សប្រុសម្នាក់នេះ??? ខ្ញុំមិនដែលស្គាល់គាត់ មិនដែលទាក់ទង ឬពាក់ព័ន្ធអីជាមួយនិងមនុស្សប្រុសម្នាក់នេះឡើយ ។ នាងថា មនុស្សម្នាក់នេះ បានដាក់លេខទូរស័ព្ទរបស់ខ្ញុំ ជាលេខទូរស័ព្ទក្នុងនាមជាប្រពន្ធរបស់គាត់ ហើយទៅខ្ចីលុយគេ ដូច្នេះបើមានបញ្ហាអីខ្ញុំមិនទទួលខុសត្រូវនោះទេ សុំបងប្អូនទាំងអស់ទទួលដឹងឮផង អរគុណ។

ដោយឡែកម្តាយរបស់ អាង សុជាតា គឺអ្នកនាង សឿន ផាន់ផាភួង ក៏បានអះអាងប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយថា ដំបូងនាងគិតរឿងនេះ គ្រាន់ជាការលេងសើច ឬជាហ្វ្រេនកូនស្រី ទើបនាងមិនចាប់អារម្មណ៍ និងមិនមានការចាប់អារម្មណ៍អ្វីដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ កូនរបស់នាង ធ្លាប់ប្រាប់ជារឿយៗដែរ ហើយនោះក៏នាងគិតថា មិនមានរឿងអ្វីធំដុំឡើយ។ លុះក្រោយមក ក៏មានខាងធនាគារមួយ បានខលមកលេខកូនស្រីខ្ញុំ ដោយអះអាងថា ប្តីជំពាក់លុយ ដោយនាង និងកូនស្រីមិនបានដឹងរឿងអ្វីសោះ ខណៈពេលដែលនាងក៏មានការចាប់អារម្មណ៍ចំពោះរឿងនេះ ពិតជាគេយកលេខកូនស្រីខ្លួនទៅប្រើប្រាស់ខ្ចីលុយគេ។
ទោះជាយ៉ាងណា បើតាមអ្នកនាង ផាន់ ផាភួង ថា រហូតមកទល់នាពេលនេះ អ្នកនាង និងកូនស្រី នៅមិនទាន់មានវិធានការណាមួយចំនួន បុរសរូបនេះឡើយ ដោយគ្រាន់តែបង្ហោះហ្វេសប៊ុក ឲ្យមហាជនបានដឹងប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃមុខ ប្រសិនបុរសនោះ នៅតែហ៊ានធ្វើរឿងដដែលនេះបន្តទៀត នោះនាងនឹងមានវិធានការតាមច្បាប់ ដោយចៀសមិនបានឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV










