ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ឹម សុរ៉ាមភូមិ ព្រមានប្តឹងនារីម្នាក់ ដែលចោទប្រកាន់លោក ជាជនបោកប្រាស់

ភ្នំពេញ ៖ តារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ បានធ្វើការព្រមានប្តឹង ទៅកាន់នារីម្នាក់ ដែលចោទប្រកាសមកលើរូបលោកថា ជាជនបោកប្រាស់ជំពាក់លុយមិនសង។

តារារូបនេះបានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវបាននារីខាងលើនេះ ចោទប្រកាសពីការជំពាក់លុយមិនសង ក្នុងពេលដែលរូបលោកមិនបានដឹងរឿងអ្វីសោះ។

ការព្រមានប្តឹងពីលោក ស៊ឹម សុរ៉ាមភូមិ នាពេលនេះបានធ្វើឡើង បន្ទាប់ពីមាននារីម្នាក់ ដែលបានដាក់ឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា Ah Ry បានយករូបភាពរបស់លោក និងបានប្រកាសថា លោកជាជនបោកប្រាស់ ដែលបានគេចវេសមិនទទួលខុសត្រូវ ក្នុងការសងលុយដែរជំពាក់។
នារីរូបនោះហាក់មិនបានបញ្ជាក់ពីរឿងហេតុនេះឲ្យបានច្បាស់លាស់ឡើយ ប៉ុន្តែតាមគណនេយ្យហ្វេសប៊ុក ដែលនាងធ្លាប់បង្ហោះនោះ នារីរូបនេះអះអាងថា តារាសម្តែងខាងលើបានជំពាក់នាងប្រមាណ៥ពាន់ដុល្លារ។

យ៉ាងណា ក្រោយឃើញអ្វីដែលនារីខាងលើនេះ បានបង្ហោះដូច្នេះតារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ បានប្រញាប់ចេញមុខបដិសេធភ្លាមៗ និងបានព្រមានចាត់វិធានការ តាមផ្លូវច្បាប់លើនារីខាងលើនេះផងដែរ។
លោក ស៊ឹម សុរ៉ាមភូមិ បានបង្ហោះសារតាមហ្វេសប៊ុកឆ្លើយតបថា មិនគួរឲ្យជឿទេថា មានមនុស្សថោកទាបបែបនេះ អាក្រក់ បំផុតយករូបខ្ញុំធ្វើបែបនេះ ។
ខ្ញុំបាទ ស៊ឹម សុរ៉ាមភូមិ ខ្ញុំមិនដែលខ្ចីលុយអ្នកណាឡើយ ហើយលេខទូរសព្ទខ្ញុំ៣ខែ្ស គឺមាននៅលើFB សម្រាប់ធ្វើការងារមិនបានបិទឡើយ FB និង Page ផ្លូវការខ្ញុំក៏នៅធ្វើការរាល់ថ្ងៃដែល បើខ្ញុំខ្ចីលុយនាងមែន មិចមិនទេមកខ្ញុំ ?

លោកបញ្ជាក់ថា ថ្ងៃស្អែកខ្ញុំនិងដាក់ពាក្យបណ្តឹងទៅនាង ដែលខ្ញុំមិនដែលស្គាល់នាងសោះ ហើយហ៊ានយកកិតិ្តយសខ្ញុំមកលេងសើចបែបនេះ សូមបងប្អូនជួយស៊ែរផង អគុណ។
យ៉ាងណា តារាសម្តែងរូបនេះបានដាក់ការសង្ស័យថា នារីខាងលើនេះទំនងជាចាញ់បោកគេ ហើយជនរូបនោះបានប្រើប្រាស់បន្លំជាឈ្មោះលោក ទាំងលោកមិនបានដឹងខ្លួនអ្វីទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>