ភ្នំពេញ ៖ តារាសម្តែងនាង ភិន សុដាលីស បានប្រកាសទម្លាក់រឿងចាស់ៗដែលមិនល្អចោល ហើយស្វែងរកសេចក្តីសុខថ្មី ដោយមិនរងសម្ពោធផ្លូវចិត្តទៀតឡើយ។
ការលើកឡើងពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមួយរយះចុងក្រោយនេះនាងកំពុងត្រូវបានគេសង្ស័យថា កំពុងកសាងទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែម។

លើសពីនេះទៀតនោះ ភិន សុដាលីស និងគូស្នេហ៍ក៏បានសម្រេចទិញខុនដូសម្រាប់រស់នៅជាលក្ខណៈគ្រួសារយ៉ាងត្រជាក់ល្ហឹមផងដែរ។
យ៉ាងណា រហូតមកទល់នាពេលនេះ ភិន សុដាលីស ក៍នៅមិនបញ្ចេញអត្តសញ្ញាណគូស្នេហ៍ឲ្យបានទូលំទូលាយនៅឡើយទេ ប៉ុន្តែកន្លងមកតារារូបក៏បានបង្ហោះរូបភាព ស្តីពីដំណើរកំសាន្តទាំងក្នុង និងក្រៅប្រទេសជាមួយបុរសជាគូស្នេហ៍ផងដែរ។
ទំនងជាចំណងស្នេហ៍របស់នាង កាន់តែវិវត្តន៍ទៅរកភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទើបអ្នកទាំងពីរបានសម្រេចទិញខុនដូរស់នៅ ជាមួយគ្នាកសាងសុភមង្គលគ្រូសារ។

ជាមួយនឹងការទិញខុនដូនេះដែរ ភិន សុដាលីស ក៏បានបោះពាក្យសម្តីយ៉ាងចាក់ដោតបង្ហោះតាមហ្វេសប៊ុក ដោយបង្ហាញអារម្មណ៍ ពីការចាប់ផ្តើមនូវជីវិតថ្មី និងទម្លាក់ចោលអតីតកាលដែលមិនល្អ។
ភិន សុដាលីស បានបង្ហោះសារថា សង្ឃឹមថាអ្នកនឹងរស់នៅដោយមានសន្តិភាពផ្លូវចិត្ត មិនគិតច្រើន មិនព្រួយច្រើន មិនខឹងច្រើន ទម្លាក់រឿងអតីតកាលដែលមិនល្អចោល ហើយចេះស្វែងរកអ្វីដែលល្អៗ និងសេចក្ដីសុខសម្រាប់ជីវិតខ្លួន ។
នាងបញ្ជាក់ថា ដល់ពេលដែលត្រូវឈប់រស់នៅកន្លែងងងឹតហើយ ត្រូវតែព្យាយាមចាកចេញ ចាប់ផ្ដើមស្រលាញ់ខ្លួន ចាប់ផ្តើមគិតអ្វីដែលល្អៗ ។
គួបញ្ជាក់ថា ភិន សុដាលីស ធ្លាប់បានពើបប្រទះនូវរឿងរ៉ាវស្នេហាមិនសមប្រកបជាមួយតារាសម្តែងលោក ប៉ែន ចំរ៉ុង ដោយស្នេហារបស់ពួកគេបានកាត់ផ្តាច់ទៅវិញ ក្រោយរួមរស់ជាមួយគ្នារហូតទទួលបានកូនប្រុសម្នាក់។
យ៉ាងណា ក្រោយពេលបែកគ្នានោះមក លោក ប៉ែន ចំរ៉ុង បានសម្រេចចូលរោងការជាមួយនឹងភរិយាក្រោយម្នាក់ទៀត ខណះពេល ភិន សុដាលីស បានរស់នៅអោបក្រសោបកូនស្ពាយឈ្មោះ ជាស្ត្រីមេម៉ាយវ័យក្មេង រហូតមកទល់នាពេលនេះ។
យ៉ាងណា ភិន សុដាលីស ពិតជារកបានបុរសល្អមកស្អំបេះដូង ដូចការសង្ស័យមែននោះ គេរំពឹងថា ស្នេហាក្រោយរបស់នាងលើកនេះ នឹងមិនដូចអតីតកាលទៀតឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv










