ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦បទស៊ី១ម៉ឺនដុល្លារ ពីខេមរៈ សិរីមន្ត មានអ្នកហ៊ានជួលឬយ៉ាងណា!

ភ្នំពេញ ៖ ក្រោយលោក សិរីមន្តប្រើសំដីលើការ ច្រៀងក្នុងតម្លៃខ្ពស់៦បទទេ បានដល់១ម៉ឺនដុល្លារ ធ្វើឲ្យគេឯង មានការចាប់អារម្មណ៍ជាខ្លាំង។ ប្រសិនបើម្ចាស់កម្មវិធី មានធនធានល្មមៗ អាចអញ្ជើញលោកសម្តែង ពិតជា អល់អែកខ្លះឬសាញមិនហ៊ាន។ ប៉ុន្តែនៅតែមានខ្លះ ដាច់ចិត្តហ៊ានជួលដោយមិនស្តាយព្រោះ ការចំណាយម្តងលើកមុខកម្មវិធីអោយកក្រើក។

វីដេអូលោកឧកញ៉ាខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានចែកចាយ (Share) នៅលើបណ្ដាញសង្គមហ្វេសបុក និងTik Tok យ៉ាងព្រោងព្រាតព្រោះតែមានការចាប់អារម្មណ៍ នូវតម្លៃខ្លួនដែលលោកសិរីមន្ដ បាននិយាយថាច្រៀងត្រឹម៦បទបានតម្លៃខ្លួនដល់ ទៅ១០០០០ ដុល្លារឯណ្ណោះ។ ក្រោយមានការផ្សព្វផ្សាយពី តម្លៃខ្លួនខ្ពស់ កប់ពពកបែបនេះរបស់លោកឧកញ៉ាខែម ប៊ុនថៃ មកមានការលើកឡើងពីមហាជន ដោយអ្នកខ្លះសរសើរ ថាលោកប៊ុនថៃ ជាគំរូ ល្អមួយសម្រាប់តារាសិល្បករជំនាន់ក្រោយ ព្រោះលោកតស៊ូតាំងពីច្រៀងតម្លៃខ្លួនត្រឹម ៣ដុល្លារ រហូតដល់១០០០០ដុល្លារ។ ប៉ុន្ដែមានអ្នកខ្លះទៀតថា តម្លៃខ្លួននេះខ្ពស់ពេកហេតុនេះ ហើយអ្នកដឹកនាំកម្មវិធី ប្រគំតន្រ្ដីខ្លះមិនមានលទ្ធភាពជួលលោកឧកញ៉ាខែមរៈ សិរីមន្ដ ច្រៀងនោះទេ។

លោកស៊ិន សិលា អ្នកដឹកនាំប្រគុំតន្រ្ដីរបស់CTN វិញ បានប្រាប់ថា លោកពិតជា មានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញវីដេអូ របស់លោកឧកញ៉ាខែម ប៊ុនថៃ និយាយថា ច្រៀង៦បទបាន១ម៉ឺនដុល្លារនោះ។ លោកថាតាំងពីលោកធ្វើការងារសិល្បៈមួយនេះ មកមិនដែលមានតារាខ្មែរណាទារថ្លៃដល់ម្លឹងនោះទេ ហេតុនេះ ហើយលោកជឿថាក្រោយលោកសិរីមន្ដ បញ្ចេញតម្លៃនេះ មកប្រាកដជាធ្វើឲ្យតារាមួយចំនួនទៀត ដែលគិតថា ខ្លួនឯងល្បីដែរ នឹងចាប់ផ្ដើមឡើងថ្លៃដែរជាមិនខានឡើយ។

សិរីមន្ដ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរពងារជា ”ឧកញ៉ា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើឲ្យភរិយារបស់លោកអ្នកស្រីគួយ ផល្លី បានក្លាយទៅជាជំទាវ។ លោកសិរីមន្ដ ស្ថិតក្នុងចំណោមតារាទាំង ៣ ដែលទទួលបានងារឧកញ៉ានាពេលបច្ចុប្បន្ន ហើយ២រូបផ្សេងទៀតនោះគឺលោកទុំ សារុត ហៅនាយ ឃ្លោគ និង លាន អាហ្រ្វីលគីនីន ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>