ភ្នំពេញ ៖ បុរសឯក មានដងខ្លួនមាំមួន សាច់ដុំហាប់ណែន មកពីប្រទេសអេស្ប៉ាញ បានអន្ទងពិន្ទុច្រើនជាងគេពីគណៈកម្មាការ ប្រកួត បានពេញចិត្តរហូតលោតលើគេ។ ភាពល្អច្រើននេះហើយ ទើបគ្រប់វគ្គ ធ្វើឲ្យប្រុសស្អាតកម្ពស់បាន រូបនេះ ហក់មកឈ្នះតំណែង បានពានជាតួឯកវ៉ាដាច់ប្រទេសផ្សេងៗទៀត។
អបអរសាទរ ដល់លោក Miguel Ángel Lucas មកពីប្រទេស អេស្ប៉ាញ Spain ដែលបាន ឈ្នះ ជ័យលាភី ជាបុរសឯកទី7 នៃ Mister Global 2022 ដែលធ្វើឡើង នៅប្រទេសថៃ។ ព្រឹត្តិការណ៍មួយនេះ ក៏ទាញបានការតាមដាន ពីទស្សនិកជនពីប្រទេសនីមួយៗ មិនចាញ់គ្នា ព្រោះរង់ចាំអ៊ុតមើលថា ប្រុសស្អាតមួយណា មកពីប្រទេសណា ដែលធ្វើបានល្អជាងគេហើយ ឆក់បានតំណែង។

ការប្រកួតនេះ បានបិទបញ្ចប់ហើយនាយប់ថ្ងៃទី១៥ មិនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រុសស្អាតជាច្រើនប្រទេស បានបង្ហាញខ្លួនដោយបាន ឡើងប្រកួតប៉ុន្មានវគ្គឲ្យគណៈកម្មាការវាយតម្លៃ។ ម្នាក់ៗពិតជាស្រស់ស្អាតម្យ៉ាងម្នាក់ មិនចាញ់គ្នាឡើយ។ ឯបុរសឯក កម្ពុជាយើង មិនបានជាប់ចំណាត់ថ្នាក់អ្វីឡើយ តែក៏ទទួលបានចំណាប់អារម្មណ៍ច្រើនពី ប្រជាជនថៃ និងកម្ពុជាថា មានសម្រស់ដងខ្លួនសមសួន មិនចាញ់គេឡើយ។

យ៉ាងណាវិញយើងសង្ឃឹមថា បុរសឯកកម្ពុជាលើកក្រោយៗទៀត ពិតជាដណ្តើមបានចំណាត់ថ្នាក់ល្អពីកម្មវិធីខាងលើ។ ជាពិសេសរំពឹងថា យើងបន្តហ្វឹកហាត់ឲ្យល្អទៀតដើម្បីមុខមាត់។ ហ្វេនៗក៏នៅតែគាំទ្រ និងពេញចិត្តបេក្ខភាពកម្ពុជា ដែលខិតខំបំពេញការងារ ដើម្បីមុខមាត់ប្រទេសជាតិ។ តំណែងTop 5 មាន៖ អេស្បាញ កូរ៉េ ម៊ិចស៊ីកូ វេណេស្សូអេឡា និងវៀតណាម៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM




















