Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសក្រុងក្រចេះ ឃាត់ខ្លួនអ្នកគុននិយម២នាក់ ប្រើដាវដេញកា.ប់គ្នា

ក្រចេះ ៖ សមត្ថកិច្ចឃាត់ខ្លួនអ្នកគុននិយម២នាក់ ដែលប្រើដាវដេញកា.ប់គ្នា ផ្អើលមុខសាលាខត្ត។
នគរបាលក្រុងក្រចេះ បានស្រាវជ្រាវចាប់ខ្លួនយុវជន២នាក់ ពាក់ព័ន្ឋករណីហិ.ង្សាដោយចេតនា ខណៈពួកគេទាំង២នាក់ ប្រដាប់ដោយដាវ២ដើម បានធ្វើសកម្មភាពដេញកា.ប់លើយុវជនមួយក្រុមទៀត រត់ប្រសាច បាតជើងសព្រាត ផ្អើលមុខសាលាខេត្តក្រចេះ ប្រៀបដូចឈុតឆាកថតកុន កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ។ តែមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ដោយត្រូវបានរត់គេចទាន់។

ជនទាំង២នាក់ ដែលត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងក្រចេះ ចុះចាប់ខ្លួនបានភ្លាមៗនេះមាន៖ ១-ឈ្មោះ ស៊ឹង គឹមសាន អាយុ ២៣ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។ ២-ឈ្មោះ រឿន បូរី អាយុ ២០ឆ្នាំ មានទីលំនៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ។

បច្ចុប្បន្នអ្នកគុននិយមទាំង២នាក់ រួមនិងវត្ថុតាងដាវចំនួន២ដើម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងក្រចេះ កំពុងសាកសួ និងបន្តចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×