ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន អ្នកលក់ទំនិញរបស់អ្នកអួតពីទំនិញរបស់អ្នកទៅ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយនីមួយៗ អាចឃោសនាពីបក្សរបស់ខ្លួនឯងបានហើយ កុំវាយប្រហារមកលើគណបក្សប្រជាជន។ សម្តេចតេជោក៏បានដាសតឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។​

សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជា​ថាជា ចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។ សម្តេចតេជោក៏បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានប្រើសិទ្ធិការពារខ្លួនចំពោះគណបក្សប្រឆាំងមួយចំនួន ដែលបន្តវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដូចជាការចោទប្រកាន់ថាជាចោរលួចសន្លឹកឆ្នោតជាដើម។ តើអ្នកចង់ប្រែក្លាយខ្លួនជាសត្រូវរបស់គណបក្សប្រជាជន ឬយ៉ាងណា? បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន អ្នកលក់ទំនិញរបស់អ្នកអួតពីទំនិញរបស់អ្នកទៅ។

សម្តេចតេជោ បានទទួលនូវការបញ្ជូនភស្តុតាងពីមនុស្សរបស់សម្តេច ចេញពីកិច្ចប្រជុំរបស់គណបក្សប្រឆាំង នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយសម្តេចអះអាងថា មនុស្សទាំងនោះ មិនពេញចិត្តនឹងការឃោសនាបែបនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនថា ប្រសិនបើគណបក្សនោះនៅតែបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជា សម្តេចនឹងប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលដែលចាំបាច់ តាមរយៈផ្លូវច្បាប់។ខ្ញុំចង់សួរអ្នកវិញថា ជម្រើសមានតែពីរទេ គឺទី១៖ គឺប្រើផ្លូវច្បាប់ និងមួយទៀតគឺប្រើដំបងតែម្តង តើអ្នកយកមួយណាពីរនេះ អាហ្នឹងអ្នកនិយាយឱ្យច្បាស់ ខ្ញុំសូមព្រមានចំពោះអ្នក ពួកខ្ញុំមិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ ឡាំប៉ាក្រោយការបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>