ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសជនជាតិចិន២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខ្លី និងកូនកាំបិត ភ្ជ.ង់ប្ល.ន់យកប្រាក់ពីស្រ្តីរងគ្រោះជនជាតិចិនចំនួន ៧៣៩ដុល្លារ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិន២នាក់ និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយប្រើប្រាស់អាវុធខ្លី និងកូនកាំបិត ភ្ជ.ង់ប្ល.ន់យកប្រាក់ ពីស្រ្តីរងគ្រោះជនជាតិចិនដូចគ្នា ចំនួន ៧៣៩ដុល្លារ ប្រព្រឹត្តនៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ២នាក់៖ ទី១,ឈ្មោះ YAO YUHONG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី កាន់លិខិតឆ្លងដែនលេខ ED ៩៣៧០១៣២ ។ទី២៖ ឈ្មោះ WANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG ២១៤៦៣៨៣ មុខរបរមិនពិតប្រាកដ ។

អ្នកទាំងពីរនាក់ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះមានឈ្មោះ FANG FANG ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិចិន ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ” លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបានរួមមាន៖ អាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ចំនួន ០១ដើម, បង់អាវុធខ្លីចំនួន០២, គ្រាប់អាវុធខ្លីចំនួន១៧គ្រាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>