ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញរបស់កម្ពុជា ទៅទីផ្សារនៃបណ្តាប្រទេសកិច្ចព្រមព្រៀង RCEP កើនឡើងមានការកើនឡើងគួរឲ្យគត់សំគាល់

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារនៃបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានឈាន់ដល់ ៥.២៦១ លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កើនឡើង ២២,៣៧% ពី ៤.២៩៩ លានដុល្លារ រយៈពេលដូចគ្នានិងឆ្នាំ២០២២ ក្នុងកាលៈទេសៈ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល មានភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក៏ដោយ។

ទោះបីការនាំចេញមានកំណើន ក៏ពិតមែន ប៉ុន្តែតួលេខនៃការនាំចូលវិញ បានកត់ត្រាពីការធ្លាក់ចុះដល់ទៅ ១៩,២៥% ពីចំនួនទឹកប្រាក់ ១៧,៧០ ពាន់លានដុល្លារ រយៈពេល ៨ខែឆ្នាំ២០២២ មកនៅត្រឹម ១៤,២៩ពាន់លានដុល្លាររយៈពេល ៨ខែឆ្នាំ២០២៣នេះ។

មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញភាគច្រើន រួមមាន៖ ផលិតផលកសិកម្ម គ្រឿងបន្លាស់ គ្រឿង  បង្គុំយានយន្ត សម្ភារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែក​ជើង ខណៈមុខទំនិញ ដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ យានយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ឳសថ និងបរិក្ខាពេទ្រ និងគ្រឿងសំអាង ជាដើម។

បើតាម ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកិច្ចព្រមព្រៀង RCEP ដែលមាន ១៥ ប្រទេស ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម បានបន្តថា ទោះជាទំហំពាណិជ្ជកម្មជាមួយប្រទេសកិច្ចព្រមព្រៀង RCEP មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែឃើញតួលេខនាំចេញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារបណ្តាប្រទេសទាំងនេះ មានការកើនឡើង។ ជារួមកំណើននេះ បង្ហាញថា ប្រទេសកម្ពុជា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី RCEP បានល្អ ហើយជាផលចំណេញ ដូចអ្វីដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនានា បានធ្វើការព្យាករណ៍កាលពីមុនដូច្នោះដែរ។

គួរបញ្ជាក់ថា បើតាមរបាយកាណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ៥របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP រួមមាន៖ ប្រទេសចិន, ជប៉ុន, វៀតណាម, ថៃ, និងសិង្ហបុរី៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>