រាជធានីភ្នំពេញ ៖ បុរសជានិស្សិតឆ្នាំទី៥ម្នាក់ ចេញពីផឹកស៊ីផ្ទះមិត្តភក្តិរួចជិះម៉ូតូម៉ាកscoopy ត្រឡប់ទៅផ្ទះវិញ យ៉ាងលឿនក៏បានគេចពីជង្ហុករេចង្កូតចូលទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូម៉ាក់Nex ជិះឌុបគ្នាពីរនាក់នៅក្នុវទិសដៅបញ្ច្រាសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីម្ចាស់ម៉ូតូscoopy ដួលបោកក្បាលស្លាប់ក្បែrម៉ូតូ ភ្លាមៗចំណែកឯភាគីម៉ូតូម្ខាងទៀត រងរបួសធ្ងន់ទាំងពីរនាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ខែតុលាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ សយ ប៉េងឆៃ ភេទប្រុស អាយុ២៣ឆ្នាំជានិស្សិតឆ្នាំទី៥ ផ្នែកវិស្វករ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាមួយសង្សារជិតវត្តដំបូកខ្ពស់ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិយថ្ការ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់និងនារីម្នាក់ទៀតជិះម៉ូតូម៉ាក SUZAKINEX មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1CC- 1106 ជិះឌុបគ្នាតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសរងគ្រោះម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាscoopy ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JN-4408 ជិះម្នាក់ឯង តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចដែលកើតហេតុខាងលើ ក៏បានគេចពីជង្ហុករេចង្កូត ទៅខាងស្តាំដៃចូលផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូម៉ាក Nex ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីម្ចាស់ម៉ូតូscoopy ដួលបោកក្បាលស្លាប់ក្បែរម៉ូតូភ្លាមៗ ចំណែកភាគីម្ចាស់ម៉ូតូម៉ាកNexវិញ បានរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ពេលនោះដែរ ពលរដ្ឋជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ពិនិត្យជុំវិញទីតាំង រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត








