Wednesday, May 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ៖ កម្ពុជាប្ដេជ្ញាចិត្តផ្ដល់នូវជម្រកសមរម្យដល់ប្រជាជន


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងនៅក្នុងកិច្ច​ប្រជុំអង្គការសហប្រជាជាតិថា កម្ពុជារំពឹងថានឹងដោះស្រាយបញ្ហានៃការតាំងទីលំនៅក្រៅផ្លូវការទាំងស្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ឯកឧត្តមមានប្រសាសន៍ដូច្នេះនៅក្នុងអំឡុងសម័យប្រជុំលើកទី១៣ នៃវេទិកាទីក្រុងពិភពលោករបស់អង្គការសហប្រជាជាតិ (WUF13) នៅទីក្រុងបាគូ ​ប្រទេសអាល់ស៊ៃបៃហ្ស៊ង់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំនេះ។ ​
វេទិកា WUF13 បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ដែលមានអ្នកចូលរួមពីប្រតិភូ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញជាង៤ម៉ឺននាក់ មកពី១៨២ប្រទេស។​ វេទិការនេះមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើលំនៅឋានគ្រប់គ្រាន់ និងការអភិវឌ្ឍទីក្រុងពិភពលោកប្រកបដោយនិរន្តរភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីកសិកម្ម និងលំនៅដ្ឋានដល់ប្រជាពលរដ្ឋរាប់​ច្រើនម៉ឺននាក់ និងបានប្រែជីវភាពរបស់ពលរដ្ឋក្រីក្រចំនួន៥សែនគ្រួសារផ្លាស់ប្តូរទៅជាគ្រួសារដែលមានជីវភាពមធ្យម។​
ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជា ក៏កំពុងគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់តាំងទីលំនៅក្រៅផ្លូវការ ដោយផ្តល់ការងារ អត្រាការប្រាក់ប្រាក់កម្ចីអនុគ្រោះ កម្មវិធីសន្សំ និងលំនៅដ្ឋានថ្មី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×