បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់សរុប ១១នាក់ (ជនជាតិចិន ០១នាក់) នៅទីតាំង ០៦កន្លែង ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
វត្ថុតាងចាប់យកសរុបរួមមាន ៖ សារធាតុញៀនចម្រុះម៉ាកសរុបទាំងអស់ទម្ងន់ ៦.២០៦២៧ គីឡូក្រាម, អាវុធខ្លីម៉ាកK54បង់១គ្រាប់ចំនួន០៦គ្រាប់ ម៉ាកHKvp9 ចំនួន០១ដេីម, គ្រាប់កកាំភ្លើងចំនួន ៤៣គ្រាប់ រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យប្រុសស្រីទាំង ១១នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិដោយ៖សុទ្ធលី










